ថៃរកឃើញ 26 ករណីថ្មីពាក់ព័ន្ធការឆ្លងសហគមន៍ក្នុងខេត្តសមុទ្រសាខន
បរទេស ៖ គិតត្រឹមព្រឹកថ្ងៃសុក្រទី25 ខែធ្នូ ឆ្នាំ2020 នេះករណីឆ្លងក្នុងសហគមន៍នៅក្នុងខេត្តសមុទ្រសាខននៃប្រទេសថៃត្រូវបានគេរាយការណ៍បានរកឃើញករណីឆ្លងថ្មីចំនួន26 នាក់ទៀតហើយហើយប្រមាណជា 11 នាក់កំពុងស្ថិតនៅក្នុងលក្ខខណ្ឌសង្ស័យនៅឡើយ។
សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលក៏បានបញ្ជាក់ដែរថាក្នុងថ្ងៃជាមួយគ្នានេះករណីថ្មីចំនួន 35 ទៀតដែលរកឃើញទៅលើក្រុមកម្មករចំណាកស្រុក ហើយ 9 ករណីផ្សេងទៀតមានទៅលើអ្នកដំណើរដែលបានធ្វើដំណើរមកដល់ប្រទេស និងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកកាលពីប៉ុន្មានថ្ងៃមុន។
ពាក់ព័ន្ធទៅនឹងករណីឆ្លងក្នុងសហគមន៍នេះផងដែរ លោកសាស្ត្រាចារ្យ Taweesilp Visanuyothin អ្នកនាំពាក្យរបស់មជ្ឈមណ្ឌលទទួលបន្ទុកកិច្ចការងាររដ្ឋបាលនៃស្ថានការណ៍កូវីដ19បាននិយាយថាអ្នកឆ្លងភាគច្រើនគឺជាអ្នកលក់ដូរមន្ត្រីរដ្ឋាភិបាលក្រុមកម្មករធ្វើការនៅកន្លែងដឹកជញ្ជូនអាហារសមុទ្រ និងបុគ្គលិកធនាគារផងដែរគឺសុទ្ធតែបានបង្ហាញរោគសញ្ញាទាំងអស់គ្នាហើយការឆ្លងបានរីករាលដាលទៅដល់ខេត្តទាំងអស់ចំនួន 31 មកហើយរបស់ថៃ។
លោក Taweesilop បានបញ្ចាក់ទៀតថាក្នុងចំណោមមនុស្សប្រមាណជា 8,810 នាក់ដែលបានធ្វើតេស្តនៅក្នុងខេត្តសមុទ្រសាខនគេអាចរកឃើញមានករណីវិជ្ជមានដល់ទៅ 1,308 នាក់ពោលគឺ 15 ភាគរយនៃចំនួនសរុបហើយតាមផែនការខ្លួននឹងបន្តធ្វើការតេស្តទៅលើមនុស្សប្រមាណជា 10,000 នាក់ទៀតដើម្បីធានាថាខ្លួនអាចគ្រប់គ្រងទៅលើករណីឆ្លងក្នុងសហគមន៍មួយនេះ៕