យុវជនត្រឡប់មកពីថៃ លួចរត់មកស្រុកកំណើត នៅខេត្តកណ្តាល ត្រូវបានអាជ្ញាធរជំនាញ ដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះខ្លួនឯង
កណ្តាល៖ តាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានស្រុកមុខកំពូល បានឱ្យដឹងថា យុវជនម្នាក់ ឈ្មោះ គង់ ម៉េងហ៊ង អាយុ២៦ឆ្នាំ ទើបត្រឡប់មកពីប្រទេសថៃ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅប៉ោយប៉ែត បានរយៈពេលតែ២ថ្ងៃ បែរជាលួចរត់មកស្រុកកំណើតនៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។
អាជ្ញាធរមូលដ្ឋាន បានប្រាប់បន្តថា យុវជនរូបនេះ បានលួចរត់មកស្រុកកំណើត កាលពីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ តែឥឡូវនេះ ត្រូវបានអាជ្ញាធរជំនាញ ដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះខ្លួនឯង និងណែនាំឱ្យអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕ ដោយធីវាន់លុក
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕