រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ មានផែនការលក់អាវុធតម្លៃ៤៧៨លានដុល្លារអោយទៅអារ៉ាប៊ីសាអូឌីត
អាមេរិក៖ ក្រសួងការបរទេសអាមេរិកបានជូនដំណឹងទៅកាន់សភា អំពីគម្រោងលក់អាវុធទៅអោយប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងតម្លៃប្រមាណ៤៧៨លានដុល្លារ ដែលក្នុងនោះរួមមានប្រព័ន្ធកំណត់គោលដៅ និងអាវុធបំពាក់លើយន្ដហោះចម្បាំង នេះបើតាមក្រុមមន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដកស្រង់ចុះផ្សាយដោយ សារព័ត៌មាន Bloomberg នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ។
ទន្ទឹមគ្នា ក្រុមហ៊ុនផលិតអាវុធអាមេរិក Raytheon Technologies Corp អាចនឹងលក់អាវុធទាំងនេះដោយផ្ទាល់ទៅអោយប្រទេសអារ៉ាប៊ីសាអូឌីត នៅពេលទទួលបានអាជ្ញាប័ណ្ណ ។
យ៉ាងណាមិញ ខាងក្រសួងការបរទេសអាមេរិកមិនទាន់ធ្វើអត្ថាធិប្បាយអ្វី ឆ្លើយតបទៅនឹងការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ឡើយ ប៉ុន្តែដំណឹងនេះ កើតឡើងនៅមុនពេលដែលលោក ដូណាល់ ត្រាំ នឹងត្រូវផុតអាណត្តិជាប្រធា នាធិបតីនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ខាងមុខនេះ ៕