សមាគមស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានទទួអំណោយអង្ករជាង១ពាន់តោន និងសម្ភារៈមួយចំនួនទៀត ពីអង្គការមូលនិធិសប្បុរសធម៌ ឆឺជី

លោក ហ៊ុន ម៉ា ណែត ប្រធាន ក្រុមប្រឹក្សាភិបាល សមាគម គ្រូពេទ្យ យុវជន ស្ម័គ្រចិត្ត សម្ដេច តេ ជោ (TYDA) នៅថ្ងៃ២៤ធ្នូឆ្នាំ២០២០ បានអង្ករ និងសម្ភារៈពីអង្គការមូលនិធិសប្បុរសធម៌ ឆឺជី ដើម្បីបន្តរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស។ អំណោយរបស់អង្គការមូលនិធិសប្បុរសធម៌ ឆឺជី រួមមានអង្ករ ចំនួន ១ពាន់១០០តោន, ប្រេងឆា៥ម៉ឺន៧ពាន់២០០ដប, ថង់បរិស្ថាន ២ម៉ឺន៥ពាន់ថង់, នំប៉័ង២ម៉ឺន៥ពាន់ដើម, ទឹកសណ្តែក២ម៉ឺន៦ពាន់៦៤០ដប។

ពិធីប្រគល់ និងទទួលសម្ភារៈនោះ ស្ថិតក្រោមវត្តមានរបស់លោកហ៊ុនម៉ាណែត និងលោកស្រីពេជចន្ទមុន្នីប្រធានក្រុមប្រឹក្សាភិបាលសមាគមស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA)។ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់អង្គការ ឆឺជី បានជួយជាសម្ភារៈ គ្រឿងឧបភោគបរិភោគតាមរយៈសមាគម TYDA ដែលកន្លងមកអង្គការ ឆឺជី បានចូលរួមសកម្មភាពមនុស្សធម៌ជាច្រើនតាមរយៈសមាគមដើម្បីផ្ដល់លទ្ធភាពនិងកិច្ចសហការមនុស្សធម៌ ដើម្បី ជួយសង្គ្រោះ ប្រជាពលរដ្ឋនៅក្នុង ការព្យាបាល ប្រជាពលរដ្ឋ ដោយ ឥតគិតថ្លៃ ។

លោក Hsieh Ming Hsuan ប្រធានអង្គការ ឆឺជី បានថ្លែងថា ដោយបានមើលឃើញពីទស្សនៈវិស័យនូវ សកម្មភាព មនុស្សធម៌ ដ៏ ល្អ ប្រពៃ របស់ សមាគម គ្រូពេទ្យ ស្ម័គ្រចិត្ត យុវជន សម្ដេច តេ ជោ លោកបានចាប់អារម្មណ៍នឹងចូលរួមសកម្មភាពមនុស្សធម៌ និងបន្តស្វែងរកជំនួយបន្ថែមទៀតដើម្បីយកមកប្រគល់ជូនតាមរយៈសមាគម សម្រាប់ជួយសង្គ្រោះនិងផ្ដល់ស្នាមញញឹមចំពោះប្រជាពលរដ្ឋ នៅ ទូទាំងប្រទេស តាមរយៈ ការផ្ដល់សេវា ពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner