ឧត្តមសេនីយ៍ឯក សៅ សារឿន ដឹកនាំក្រុមការងារគណកម្មការត្រួតពិនិត្យក្រសួងការពារជាតិ ប្រជុំបូកសរុបលទ្ធផលការងារមុខសញ្ញាយោធិនចូលនិវត្តន៍ យោធិនពលី និង ពិការ ដែលជាអតីតមន្ត្រីបុគ្គលិកCMAC

អត្ថបទដោយ៖
AMS

បន្ទាប់ពីក្រុមការងាររបស់គណកម្មការត្រួតពិនិត្យ របស់ក្រសួងការ​ពារជាតិបានបន្តចុះត្រួតពិនិត្យមុខ​សញ្ញាយោធិនចូលនិវត្តន៍ យោធិនពលី និង ពិការ ដែលជាអតីត មន្ត្រីបុគ្គលិកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ទាំងចំនួន៣២៤ នាក់ អស់រយៈពេល ១ ថ្ងៃ នៅរសៀលថ្ងៃទី២៤ខែធ្នូ ឆ្នំា២០២០ ឧត្តមសេនីយ៍ឯក សៅ សារឿន  ​អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ជាប្រធានក្រុមការងារត្រួតពិនិត្យគោលនយោបាយ ក្រសួងការពារជាតិ បានប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យមុខ​សញ្ញាយោធិនចូលនិវត្តន៍ យោធិនពលី និង ពិការ ដែលជាអតីតមន្ត្រីបុគ្គលិក CMAC

 យោងតាមលទ្ធផលពីជំនាញក្រុមការងារត្រួតពិនិត្យមុខ​សញ្ញាយោធិនចូលនិវត្តន៍ យោធិនពលី និង ពិការ ដែលជាអតីត មន្ត្រីបុគ្គលិក CMAC រយៈពេល១ថ្ងៃកន្លងមកនេះ នៃការត្រួតពិនិត្យមុខសញ្ញាយោធិនចូលនិវត្តន៍ យោធិនពលី និង ពិការ ដែលមានចំនួនសរុបទាំង ៣៣២ នាក់ ជាប់ថ្នាក់ពិការ ៨១ នាក់ ថ្នាក់សោធននិវត្តន៍ ២៣២នាក់ អវត្តមាន១នាក់ និង ពលី ៧ នាក់ ចំពោះយោធិននិវត្តន៍ ១១ នាក់ ត្រូវបញ្ជូនទៅ    ពិនិត្យមុខសញ្ញាបន្តនៅមន្ទីរពេទ្យព្រះកេតុ​មាលា (ពេទ្យយោធា ១​.៧៩ ) ។

​ ឯកឧត្តម សៅ សារឿន បានថ្លែង​ពីបំណង់​ប្រាថ្នា​របស់​ប្រមុខរាជរដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ​រាជាណាចក្រកម្ពុជា ក្នុងការ​យក​​ចិត្តទុកដាក់គិត​គូរជួយឧបត្ថម្ភលើក​កំពស់ជីវ​ភាព​យោ​ធិន​​ពិការ​ដើម្បីកាត់បន្ថយនូវ​ភាពក្រី​ក្រ​ក្នុងស្រទាប់យោ​ធិនពិ​ការ។​ ​ឯកឧត្តម សៅ សារឿន ក៏បានរំលឹក​ពីការយក​ចិត្តទុក​ដាក់ពី​សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ​ និង​ថ្នាក់​ដឹក​នាំ​ក្រសួង​ការពារ​ជាតិ ​អគ្គមេ​បញ្ជា​ការដែលតែង​តែគិតគូរដោះដ្រាយគោលនយោបាយនានាជាបន្តបន្ទាប់ ដើម្បី លើកទឹកចិត្តពីគុណ​បំណាច់ ​ចំពោះវីរៈ​ភាពដ៏​អង់​អាចក្លា​ហាន​​របស់បងប្អូន​យោ​ធិន​​ពិការ និងបងប្អូន    អតីតៈយុទ្ធជន​ ដែល​​​បាន​លះ​បង់​សាច់​ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុ​ជាតិមាតុភូមិ​និងប្រ​ជា​ជន​ក្នុង​អំឡុង​​សម័យសង្គ្រាម​ស៊ី​វិល​នៅកម្ពុជាកន្លង​មក​។ ឯកឧត្តម សៅ សារឿន ក៏បានថ្លែងអំណរគុណចំពោះជំនាញក្រុមការងារអន្តរក្រសួងទាំងអស់ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រួត​ពិនិត្យវាយតម្លៃ​និងបានបំពេញសំណុំលិខិតជូនមុខសញ្ញាឲ្យបានត្រឹមត្រូវ យុត្តិធ៌មនិងទាន់ពេលវាលា ដើម្បីត្រៀមលក្ខណៈរៀបចំបំពេញ សំណុំលិខិតក្នុងការគ្រប់គ្រង រួចផ្ទេរ ទៅក្រសួងសង្គមកិច្ច​អតីតៈយុទ្ធជន និងយុវនិតិសម្បទា គ្រប់គ្រង​បន្ត ដោយ​​ដោះស្រាយ​នូវរបបគោល​នយោបាយសន្តិសុខ​សង្គមប្រ​ចាំខែជូនលោក លោក​ស្រីដែល ពិការ សោធនិវត្តន៍ បន្តដោយបានរស់នៅប្រកបដោយភាពសុខដុបរមនា ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner