តួកគីនិយាយថា Sinovac របស់ចិនជោគជ័យ 91.25 ភាគរយក្នុងប្រទេសរបស់ខ្លួន

អង់ការ៉ា៖ នៅថ្ងៃសុក្រនេះសារព័ត៌មានរ៉យទ័របានប្រកាសថាវ់ាក់សាំងការពារកូវីដ19 ដែលជាផលិតផលរបស់ប្រទេសចិនមានឈ្មោះថា Sinovac ត្រូវបានតួកគីអះអាងថាធ្វើតេស្តទទួលបានភាពជោគជ័យដល់ទៅ 91.25 ភាគរយនៅក្នុងប្រទេសរបស់ខ្លួន។

តួលេខជោគជ័យនេះមានន័យថា Sinovac មានប្រសិទ្ធភាពខ្លាំងជាងការធ្វើតេស្តដែលបានប្រព្រឹត្តទៅនៅក្នុងប្រទេសប្រេស៊ីលដែលធ្លាប់បានអះអាងទទួលបានត្រឹមតែ 50 ភាគរយកាលពីថ្ងៃពុធកន្លងទៅ។

យោងតាមក្រុមអ្នកស្រាវជ្រាវរបស់ប្រទេសតួកគីបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថាមិនមានផលប៉ះពាល់អ្វីឡើយនៅក្នុងការធ្វើតេស្តដំណាក់កាលទី 3 នេះលើកលែងតែអ្នកជំងឺម្នាក់ប៉ុណ្ណោះដែលត្រូវបានគេជឿជាក់ថាមានបញ្ហាប្រតិកម្មអាឡាក់ស៊ី។ អ្នកស្រាវជ្រាវដដែលបាននិយាយទៀតថាផលប៉ះពាល់ជាធម្មតាដែលបណ្តាលមកពីការចាក់វ៉ាក់សាំងមួយនេះគឺកើតចេញជាគ្រុនក្តៅឈឺចាប់តិចតួច និងអស់កម្លាំងបន្តិចផងដែរ។

គួរឲ្យដឹងដែរថាដំណាក់កាលទី3ដែលបានធ្វើតេស្តនៅក្នុងប្រទេសតួកគីគឺត្រូវបានចាប់ផ្តើមតាំងតែពិថ្ងៃទី14 ខែកញ្ញាដោយក្នុងនោះរួមមានបញ្ចូលអ្នកស្ម័គ្រចិត្តប្រមាណជា 7,000 នាក់ហើយលទ្ធផលដែលទទួលបានពេលនេះគឺបានមកពីអ្នកធ្វើតេស្តរួចរាល់ប្រមាណជា 1,322 នាក់៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner