ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាក់ទងនឹងគោលនយោបាយឈ្នះឈ្នះ «គោលនយោបាយ ឈ្នះ ឈ្នះ នាំមកនូវសុខសន្តិភាព ស្ថេរភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា»​ (វគ្គទី២)

ក្រោយព្រឹត្តិការណ៍ដែលធ្វើអោយលោក ខៀវ សំផន មានរបួសបែកក្បាលនោះរួច ក្រុមខ្មែរក្រហមអស់សង្ឃឹម នឹងការចូលរួមបោះឆ្នោតដោយសារតែសន្ទុះកំហឹងប្រជាជននៅតែមិនទាន់ភ្លេចពីអតីតកាលនោះបានឡើយ។ ក្រុមខ្មែរក្រហម បានសម្លឹងឃើញថា ការបិទបាំងដោយស្លាកគណបក្សសាមគ្គីជាតិរបស់ពួកគេ នឹងមិនអាចឲ្យមន្ត្រីដឹកនាំក្រុមខ្មែរក្រហម អាចរកជោគជ័យក្នុងការបោះឆ្នោតសកលលើកដំបូងបានឡើយ គ្រាដែលប្រជា ជនកំពុងតែមានកំហឹងដាក់ពួកគេនិងក៏មិនបានភ្លេចនូវការសម្លាប់និងការធ្វើបាបលើសាច់ញាតិក្នុងអម្លុងពេល ការគ្រប់គ្រងរយៈពេល៣ឆ្នាំ៨ខែនិង២០ថ្ងៃនោះបានឡើយ។
នៅក្នុងខែ មីនា ឆ្នាំ១៩៩៨នៅ ក្នុងកិច្ចសម្ភាសន៍មួយជាមួយអ្នកកាសែតនៅអន្លង់វែង លោក ខៀវ សំផន រកលេសនិយាយអំពីការដកខ្លួននៃភាគីខ្មែរក្រហមចេញពីការបោះឆ្នោត។ គាត់បានដោះសារប្រាប់អ្នកសារព័ត៌មាន ថាការដែលខ្មែរក្រហមមិនចូលរួម ក្នុងការបោះឆ្នោតគឺដោយសារមានកម្លាំងយួនបង្កប់ចំនួន៥លាន នាក់ដែលបានជួយស្តារការបោះឆ្នោតឆ្នាំ១៩៩៣។
ចលនាខ្មែរក្រហម បានបន្តការអុកឡុករំខានដំណើរការរកសន្តិភាពរបស់អ៊ុនតាក់នាពេលនោះទៀត បើទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពដែលភាគីខ្មែរក្រហមខ្លួនឯងបានចុះហត្ថលេខាជាមួយនឹងភាគីខ្មែរដទៃទៀតក៏ដោយ។ សម្តេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍កាលពីឆ្នាំ២០១៨ ក្នុងពិធីរំលឹកខួប២០ឆ្នាំនៃការធ្វើឲ្យអស់សង្គ្រាមស៊ី វិល បានរំលឹកបន្ថែមទៀតទៀត ជុំវិញការបន្តគម្រាមកំហែងសន្តិភាពដោយអតីតកម្លាំងក្រុមខ្មែរក្រហមនាពេល នោះ និងការបញ្ជាក់ជុំវិញកិច្ចពិភាក្សាមួយទៀតរវាងអតីតរដ្ឋាភិបាលជំនាន់នោះ ជាមួយនឹងក្រុមភាគីខ្មែរក្រហម នៅក្នុងប្រទេសកូរេខាងជើង ដើម្បីការស្វែងរកសន្តិភាព។
អ្វីជាយុទ្ធសាស្ត្រ DIFID?
DIFIDគឺជាបណ្តុំនៃអក្សរកាត់មកពីពាក្យDivide មានន័យថាបំបែក…Isolate មានន័យថាធ្វើអោយឯកោ… Finish មានន័យថាបញ្ចប់…Integrate មានន័យថាធ្វើសមាហរណកម្ម… Develop មានន័យថាអភិវឌ្ឍន៍។
យុទ្ធសាស្ត្រឌីហ្វីដ បានចាប់ផ្តើមដាក់ចេញនៅដើមឆ្នាំ១៩៩៦ គឺក្នុងបំណងដើម្បីរំលាយចលនាខ្មែរក្រហមដោយសារតែអ្វីគេបានឃើញជាក់ស្តែងនោះគឺថាមានតែវិធីនេះទេដែលនឹងធ្វើអោយកម្ពុជាមានសន្តិភាពពិតប្រាកដ សារឡើងវិញ។ ប្រតិបត្តិករសំខាន់ៗដែលបានចេញមុខក្នុងការអនុវត្តយុទ្ធសាស្ត្រឌីហ្វីដ ត្រូវគេឃើញដូចជាសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិ, ទេសរដ្ឋមន្ត្រី ប៉ុល សារឿន ដែលក្នុងអតីតកាលនៃសម័យអនុវត្តយុទ្ធសាស្ត្រឌីហ្វីដ លោកគឺជានាយរងអគ្គសេនាធិការនៃកងយោធពលខេមរភូមិន្ទ និងជាអ្នកចុះប្រឡូកចរចាយ៉ាងសកម្មបំផុតក្នុងការអូសទាញកម្លាំងខ្មែរក្រហម និងជាអ្នករាយការណ៍ពីទីកន្លែងចរចាដោយផ្ទាល់ទៅនាយករដ្ឋមន្ត្រីដែលតាមដានសភាពការណ៍វិវត្តន៍ជាប្រចាំ។ ក្រៅពីសម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ុល សារឿន, ប្រតិបត្តិករជាន់ខ្ពស់ជាច្រើនទៀតក្នុងជួរកងយោធពលខេមរភូមិន្ទដូចជាឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ដែលកាលនោះលោកគឺជាអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍មាស សោភា និងមន្ត្រីជាន់ខ្ពស់យោធាមួយចំនួនទៀត ដែលសុទ្ធសឹងជាប្រតិបត្តិករអនុវត្តដោយ ផ្ទាល់នៅក្នុងការត្រៀមប្រតិបត្តិការនៅសមរភូមិមុខ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថាការដាក់ចេញនូវនយោបាយឈ្នះឈ្នះនោះ គឺនៅក្រោយការសិក្សាស្វែងយល់ច្បាស់លាស់នូវទឹកចិត្តរបស់ក្រុមទាហានខ្មែរក្រហម។
ខ្លឹមសារសំខាន់នៃនយោបាយឈ្នះឈ្នះ ដែលសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍លើកឡើងបញ្ជាក់នោះ គឺទី១៖ ការរក្សាសុវត្ថិភាព អាយុ ជីវិត, ទី២ ការរក្សាអាជីពនិងមុខរបរ និងទី៣ ការរក្សាទ្រព្យសម្បត្តិ អ្នកដែលបានធ្វើសមាហរណកម្មចូលជាមួយរដ្ឋាភិបាល។
យោងតាមសៀវភៅយុទ្ធសាស្ត្រឌីហ្វីដ តេជោសែននៃកម្ពុជា ដើម្បីការឈានសម្រេចនូវយុទ្ធសាស្ត្រឌីហ្វីដ នៃ នយោបាយឈ្នះឈ្នះ អតីតមេបញ្ជាការខ្មែរក្រហម លោក កែវ ពង្ស នៃកងពលលេខ ១៨ ត្រូវបានគេជ្រើសរើសជាប្រតិបត្តិករចេញពីជួរកងកម្លាំងខ្មែរក្រហមមុនគេ។ លោកឧត្តមសេនីយ៍ ប៉ុល សារឿន ដែលទទួលបញ្ជាដោយផ្ទាល់ពីប្រមុខដឹកនាំយុទ្ធសាស្ត្រឌីហ្វីដ បានទទូលធ្វើកិច្ចការផ្តាច់ខ្លួនរបស់លោក កែវ ពង្ស នេះដែលការចាប់ផ្តើម ផ្តាច់ឫសគល់ចលនាក្រុមឧទ្ទាមតាមកន្លែងមួយចំនួនដែលតែងបង្កការអុកឡុករំខានជីវភាពប្រជាជន។
លោក កែ វពង្ស ដែលបានផ្តាច់ខ្លួនចេញពីក្រុមឧទ្ទាមខ្មែរក្រហម នៅថ្ងៃទី៦កុម្ភៈឆ្នាំ១៩៩៦ ត្រូវបានទទួលការអនុញ្ញាតជា លើកដំបូងចូលជួបសម្តេចតេជោហ៊ុនសែននៅគេហស្ថានរបស់សម្តេចក្នុងទីក្រុងតាខ្មៅ។ អតីតមេបញ្ជា ការខ្មែរក្រហមរូបនោះបានរាយការណ៍ជូនសម្តេចអំពីស្ថានភាព ក្រុមខ្មែរក្រហមទាំងនៅថ្នាក់លើនិងនៅថ្នាក់់ក្រោម។ លោកកែវពង្សបានរាយការណ៍ជូនសម្តេចតេជោថាខ្មែរ ជួរដឹកនាំនៃបណ្តាមេៗ ក្រហមកំពុងតែមាន ទំនាស់ ទាំងនៅថ្នាក់ លើនិងនៅថ្នាក់ ក្រោម ជាពិសេសការបែកបាក់រវាងប៉ុលពតនិងអៀងសារី, ការបែកបាក់ រវាងប៉ុលពតនិងតាម៉ុក…រវាងប៉ុលពតនិងសុនសេន… ជា ពិសេសថែមទៀតការដែលមេៗខ្មែរក្រហម ចោទថា សុន សេន មានទំនោរលំអៀងមកភ្នំពេញពេលធ្វើដំណើរមកភ្នំពេញ កាលពីចុងឆ្នាំ១៩៩១ជាមួយនឹងខៀវ សំផននោះ។

លោក កែវ ពង្ស បានជំរាបសម្តេចថាបញ្ហាចំពោះក្រុមទាហានខ្មែរ ក្រហមគឺអ្នកនៅខាងក្រោមពូកគេលែងចង់ច្បាំង ប៉ុន្តែពួកគេមិនហ៊ានមកដោយសារខ្លាចស្លាប់។
ក្រោយជំនួបលើកដំបូងនោះមក លោក កែវ ពង្ស បានសុំអនុញ្ញាតវិលត្រឡប់ទៅស្រុកកំណើតវិញក្រោមហេតុផលធ្វើបុណ្យឧទ្ទិសកុសលជូនបុព្វការីដែលបានបាត់បង់ជីវិត។ ការវិលត្រឡប់ទៅវិញនោះ បាននាំឲ្យមានការសង្ស័យ ប៉ុន្តែសម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថាលោកមានជំនឿថាលោក កែវ ពង្ស មិនបានក្បត់នោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍កាលពីចុងឆ្នាំ២០១៨ បានថ្លែងរំលឹកជុំវិញព្រឹត្តិការណ៍នាអតីតកាល ទាំងនេះ និងបានបញ្ជាក់ច្បាស់ទៀតថា ឈ្នួនផ្ទុះ ដើម្បីការអនុវត្តនូវនយោបាយឈ្នះឈ្នះ ដើម្បីបំបាត់ចលនា ឧទ្ទាមខ្មែរក្រហម បានចាប់ផ្តើមដំបូងនៅ ភ្នំឳរ៉ាល់ក្នុងឆ្នាំ១៩៩៦។
ក្រៅពីប្រតិបត្តិករលោក កែវ ពង្ស, រាជរដ្ឋាភិបាលបានជ្រើសរើសប្រតិបត្តិករដទៃទៀត ដូចជាលោកឧត្តមសេនីយ៍ ស៊ូ គឹមស៊ុន ដែលជាអតីតអ្នកតស៊ូជាយដែនម្នាក់ ដែលអាចប្រើប្រាស់ភាសាបរទេសបានស្ទាត់ជាពិសេស ភាសាថៃដែលកាលនោះ តម្រូវឲ្យមានការជួបប្រជុំគ្នាច្រើនដងក្នុងផ្ទះសំណាក់សណ្ឋាគារលើទឹកដីនៃប្រទេសថៃ។ រាជរដ្ឋាភិបាល នៅបានជ្រើសរើសប្រតិបត្តិករចេញពីជួរកម្លាំងខ្មែរក្រហមដទៃទៀតផងដែរក្រោយមកដូច ជាលោក អ៊ី ឈាន និងលោក សុខ ភាព ជាដើម។ (នៅមានត)

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner