អ្នកជំនាញនិយាយពីស្ថានភាព និងពេលវេលាហិរញ្ញវត្ថុអាចមានលំនឹងឡើងវិញ

ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បាននឹងកំពុងរៀបចំធ្វើឥណទាននៃការសងត្រឡប់ឡើងវិញ ថ្វីបើអាចទទួល
បានការអនុញ្ញាតឱ្យបន្តការងាររៀបចំឥណទាននេះតាមរយៈធនាគារកណ្តាលឱ្យបន្តដំណើរការបានរហូតដល់ពាក់
កណ្តាលឆ្នាំ2021។

លោកស្រីបណ្ឌិត សូ ផនណារី អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាប្រតិបត្តិការនៃធនាគារ
អេស៊ីលីដាបានប្រាប់ AMS ថា ស្ថានភាពហិរញ្ញវត្ថុនៃការសងត្រឡប់នូវកម្ចីចំពោះធនាគារ និងស្ថាប័នមីក្រូហិញ្ញវត្ថុ
ទាំងអស់ យើងមានការគាំទ្រពីរាជរដ្ឋាភិបាល គឺធនាគារជាតិដែលគាត់បានឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ មានវិធានការ
បន្ធូរបន្ថយជាបន្តបន្ទាប់ ហើយយើងក៏មានការធ្វើឥណទានឡើងវិញកន្លងមកដែរ។

រូបភាព ៖លោកស្រីបណ្ឌិត សូ ផនណារី អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាប្រតិបត្តិការនៃធនាគារអេស៊ីលីដា

លោកស្រីបណ្ឌិតបានឱ្យបញ្ជាក់ថា ៖«ភាពនឹងនរនៃគ្រឹះស្ថានហិរញ្ញវត្ថុ បានមកពីការសងត្រឡប់ជាធម្មតារបស់
អតិថិជន។ ក្នុងស្ថានការណ៍កូវីដនេះអតិថិជនក៏គាត់មិនចង់ដែរ ព្រោះទាក់ទងប្រាក់ចំណូលគាត់ក៏ថយចុះដែរ ក្នុងស្ថានការណ៍ជួបនឹងការរាតត្បាតនៃជំងឺកូវីដនេះ ប្រជាពលរដ្ឋមិនចង់ទេ គាត់យល់ ពីព្រោះកម្ចីត្រូវតែសង ពេលដែលគាត់អាចធ្វើការរកស៊ីជាប្រក្រតីឡើងវិញ គាត់មានចំណូល គាត់អាចសងត្រឡប់ពេញលេញ ហើយគាត់
នឹងអាចខ្ចីបន្ថែមទៀតដើម្បីនិរន្តរភាពអាជីវកម្មរបស់គាត់ដែរ»។

លោកស្រីបណ្ឌិត សូ ផនណារី បានមានប្រសាសន៍ថា៖«យើងមានការវិវត្តនៃវ៉ាក់សាំងការពារជំងឺកូវីដ ដែលកម្ពុជា
អាចនឹងធ្វើការចាក់វ៉ាក់សាំងការពារនៅឆ្នាំ2021។ ដូច្នេះប្រសិនបើការចាក់វ៉ាកសាំងការពារ អាចដំណើរការទៅ
ដោយរលូននៅក្នុងឆ្នាំ2021នោះ ភាពនឹងនរនៃហិរញ្ញវត្ថុនឹងមានសភាពជាប្រក្រតីឡើងវិញ ហើយស្ថានភាព
ហិរញ្ញវត្ថុអាចនឹងមានភាពរលូនដូចគ្នាដែរ »។

លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រាប់ AMS ថា៖ ជាការពិតការសងត្រឡប់មកធនាគារនៅតែដំណើការធម្មតា គ្រាន់តែមានគោលការណ៍មួយហៅថាការរៀប
ចំឥណទានឡើងវិញ ចំពោះអ្នកដែលរងផលប៉ះពាល់ជំងឺពីកូវីដ-19 និងអ្នករងផលប៉ះពាល់ពីទឹកជំនន់កាលពី
ពេលកន្លងទៅថ្មីៗនេះ។ ដោយការរៀបចំនឹងមិនធ្វើឱ្យប៉ះពាល់ដល់ប្រវត្តិឥណទានរបស់អតិថិជនទេ។

កន្លងមកធនាគារបានឱ្យអតិថិជនត្រឹមដំណាច់ឆ្នាំ2020 តែឥឡូវក៏បានបន្តគោលការណ៍រៀបចំឥណទានឡើង
វិញដល់ពាក់កណ្តាលឆ្នាំ2021។ តែក៏ឃើញអ្នករងផលប៉ះពាល់នៅតែមាន ជាពិសេសអតិថិជនវិស័យទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ ជាដើមទោះបីជាមានការវិលមករកភាពប្រក្រតីហើយក៏ដោយ ក៏គាត់មិនអាចរើបមកវិញ
បានទេ។ ដូច្នេះបើគាត់នៅតែមានផលប៉ះពាល់ គាត់អាចស្នើសុំទៅ ក្នុងការរៀបចំឥណទានឡើងវិញបានម្តង
ទៀត។ តែកន្លងមកតាមគោលការណ៍អាចស្នើបានមិនឱ្យលើសពី 3 ដងទេ។ នេះជាលក្ខខណ្ឌដែលធនាគារជាតិ
អនុញ្ញាត។

រូបភាព ៖ លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា

លោក កាំង តុងងី បានមានប្រសាសន៍បញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងការសងត្រឡប់មាន 9វិធី ដែលយើងអាចផ្តល់
ជូន ប៉ុន្តែវាអាស្រ័យលើលក្ខខណ្ឌរបស់អតិថិជន។ មានន័យថាយើងអាចយកមួយមកប្រើ ឬយក3-4បញ្ចូលគ្នាក៏
បាន។ តែខ្ញុំអាចពន្យល់យ៉ាងខ្លីថា អតិថិជនគាត់ច្រើនយល់ព្រមលើការបង់តែការផ្អាកទាំងការទាំងដើមរយៈពេល
3ខែទៅ 6ខែ»។

លោក កាំង តុងងី បានបញ្ជាក់ថា៖« ការពិតសញ្ញាល្អប្រសើរយើងឃើញថា ចាប់ពីខែ 6 ដល់ត្រឹមខែ11 (ឥណទាន
ដែលមិនដំណើការ ) មានត្រឹមជាង2%ទេ។ នៅក្នុងរយៈពេលចុងក្រោយនេះចំនួនអតិថិជនដែលស្នើរៀបចំឥណ
ទានឡើងវិញហាក់ដូចជាមិនកើនឡើងទេ មានន័យថា មកដល់ពេលនេះវិស័យហិរញ្ញវត្ថុនៃគ្រឹះស្ថានហិរញ្ញវត្ថុ ផ្អែក
តាមទិន្នន័យ មានសញ្ញាវិជ្ជមាន និងដោយមានការអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងផងនោះ ផលប៉ះពាល់ដោយ
ជំងឺកូវីដ19 បានថយចុះថយជាលំដាប់»។

លោក កាំង តុងងី បានបញ្ជាក់បន្ថែមថា៖ «ខ្ញុំមានសុទិដ្ឋិនិយមថាសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុវិលមករកភាព
ធម្មតានៅឆ្នាំក្រោយ តែផលប៉ះពាល់ដល់ប្រជាជនទូទៅវាអាចអាស្រ័យទៅលើផ្នែកខ្លះ ដូចជាសម្រាប់វិស័យទេស
ចរណ៍អាចនឹងយឺតបន្តិច គឺអាចត្រូវការលើសពេលជាងនេះបន្តិច។ ការដែលខ្ញុំអាចរំពឹងថាវិស័យមីក្រូហិរញ្ញវត្ថុ
អាចត្រឡប់មកធម្មតាវិញនៅឆ្នាំក្រោយ ព្រោះស្ថានភាពភាពនៃបញ្ហាវិបត្តិនៃជំងឺនឹងត្រូវកាត់បន្ថយ ដែលជា
ចំណុចមួយសំខាន់ក្នុងការបន្ធូរបន្ថយដល់គ្រឹះស្ថានហិរញ្ញវត្ថុ និងវិលត្រឡប់មកស្ថានភាពធម្មតាវិញ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner