កសិដ្ឋានផ្សិតខេមា (ផ្សិតទឹកដោះគោ) រៀបចំម្ហូបអាហារជូនគ្រូពេទ្យមណ្ឌលសុខភាពចាក់អង្រែដែលកំពុងបំពេញការងារព្យាបាលអ្នកជំងឺកូវីដ-១៩
ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖មណ្ឌល សុខភាពចាក់អង្រែ គឺជាមណ្ឌលសំខាន់ទី២ នៅក្នុងនៅប្រទេសកម្ពុជា បន្ទាប់ពីមន្ទីរពេទ្យខ្មែរសូវៀត ក្នុងការផ្តល់សេវា ព្យាលបាល និងថែទាំអ្នកជំងឺដែលបានឆ្លងមេរោគកូវីដ-១៩ត្រូវបានកសិដ្ឋានផ្សិតខេមា (ផ្សិតទឹកដោះគោ) បានរៀបចំម្ហូបអាហារ និងភេសជ្ជ: ជូនដល់គ្រូពេទ្យ និងបុគ្គលិក ដើម្បីជាការលើកទឹកចិត្តនិងដឹងគុណផងដែលបានបំពេញការងារកន្លងមក។
ក្នុងពិធីនេះដែរប្រធានក្រុមគ្រូពេទ្យជួរមុខវគ្គទី១៤ នៅប្រចាំការក្នុងមណ្ឌលសុខភាពចាក់អង្រែ បានថ្លែងអំណរគុណចំពោះ លោក ទា សុខឈួន និងភរិយា ដែលជាម្ចាស់កសិដ្ឋានផ្សិតខេមា (ផ្សិតទឹកដោះគោ) ដែលបានរៀបចំម្ហូបអាហារ និងភេសជ្ជ: ជូនដល់គ្រូពេទ្យ និងបុគ្គលិកទាំងអស់ ដែលកំពុងបំរើការងារនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ក្នុងការផ្តល់សេវាថែទាំ និងព្យាលបាលជំងឺកូវីដ-១៩។
ជាមួយគ្នាប្រធានក្រុមគ្រូពេទ្យជួរមុខវគ្គទី១៤ បានកោតសរសើរចំពោះ លោក ទា សុខឈួន និងភរិយា ដែលមានទឹកចិត្តប្រពៃក្នុងការឧបត្ថម តាមរយៈកិច្ចការងារមនុស្សធម៌ ក៏ដូចជាការងារសង្គមផ្សេងៗ ដែលទង្វើនេះស្របតាមការប្រកាសរបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមចំណែករួមគ្នា តិចឬច្រើន ពីគ្រប់ភាគីក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩ ព្រមទាំង ជាសក្ខីភាពនៃទឹកចិត្តជ្រះថ្លារបស់សប្បុរសជន ដោយបានបង្ហាញពីស្មារតីនៃការចែករំលែក និងកម្លាំងសាមគ្គីគ្នារបស់ប្រជាជនខ្មែរ។
គួរបញ្ជាក់ផងដែរថា ក្នុងករណី សប្បុរសជនដែលមានបំណងចង់ជួយ ឬឧបត្ថម្ភ ដល់ក្រុមគ្រូពេទ្យជួរមុខ អាចអញ្ជើញមកដោយផ្ទាល់បាន នៅក្នុងមណ្ឌលសុខភាពចាក់អង្រែនេះ៕