អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៨០លាននាក់ ក្នុងនោះស្លាប់ជាង១លាន៧៥ម៉ឺននាក់ និងជាសះស្បើយជាង៥៦លាន៤៧ម៉ឺននាក់

​បរទេស​៖​ ​ជំងឺរាតត្បាត​ដ៏​កាច​សាហាវ​ ​CO​V​I​D​-19 ​បាន​ចម្លង​ទៅ​មនុស្ស​សរុប​ចំនួន​៨​០​លាន​២​០​ម៉ឺន​៩​ពាន់​៨​១​៥​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ជម្ងឺ​សរុប​ចំនួន​១​លាន​៧​៥​ម៉ឺន​៧​ពាន់​៧​០​៧​នាក់​ស្លាប់​ ​និង​ ​ជាសះស្បើយ​ឡើងវិញ​សរុប​ចំនួន​៥​៦​លាន​៤​៧​ម៉ឺន​៤​ពាន់​២​៨​៤​នាក់​នៅ​ទូ​ទាំងសកល​លោក​ ​នេះ​បើ​តាម​គេហទំព័រ​អន្តរជាតិ​ ​World​o​meter​s ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង​ ​និង​ស្លាប់​ដោយសារ​ជំងឺ​ ​CO​V​I​D​-19 ​ច្រើនជាង​គេ​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​៩​លាន​២​១​ម៉ឺន​១​៦​៦​នាក់​ ​ស្លាប់​ចំនួន​៣​៣​ម៉ឺន​៨​ពាន់​២​៦​៣​នាក់​ ​និង​ជាសះស្បើយ​ចំនួន​១​១​លាន​២​៥​ម៉ឺន​៧​ពាន់​៧​១​១​នាក់​ ​។​ ​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២​ ​នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​ ​CO​V​I​D​-19 ​គឺ​ប្រទេស​ឥណ្ឌា​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​១​០​លាន​១​៦​ម៉ឺន​៩​ពាន់​៨​១​៨​នាក់​ ​ស្លាប់​ចំនួន​១​៤​ម៉ឺន​៧​ពាន់​៣​៧​៩​នាក់​ ​និង​ជាសះស្បើយ​៩​លាន​៧​៤​ម៉ឺន​១​០​៨​នាក់​ ​។​

ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣​ ​គឺ​ប្រទេស​ប្រេស៊ីល​ ​ដោយមាន​អ្នក​ឆ្លង​ចំនួន​ ​៧​លាន​៤​៤​ម៉ឺន​៨​ពាន់​៥​៦​០​នាក់​ ​ស្លាប់​១​៩​ម៉ឺន​៥​១​៥​នាក់​ ​និង​ជាសះស្បើយ​៦​លាន​៤​៥​ម៉ឺន​៩​ពាន់​៣​៣​៥​នាក់​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner