​ថៃ​បន្ត​រក​ឃើញ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​ក្នុង​សហគមន៍​៦​៤​ករណី​ទៀត​ ​ក្នុងចំណោម​អ្នក​ឆ្លង​ថ្មីៗ​សរុប​១​១​០​ករណី

​ថៃ​៖​ ​ប្រទេស​ថៃ​ ​នៅ​ថ្ងៃសៅរ៍​នេះ​ ​បាន​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​សរុប​១​១​០​ករណី​ ​ដោយ​ក្នុង​នោះ​មាន​៦​៤​នាក់​ជា​ករណី​ឆ្លង​ក្នុង​តំបន់​ ​ដែល​មាន​ជាប់​ទាក់ទិន​នឹង​ករណី​ឆ្លង​ក្នុង​ខេត្ត​ ​សា​មុត​ ​សា​ខន​ ​ភាគ​និរតី​ប្រទេស​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​ជំងឺ​កូ​វី​ដ​១​៩​ CCS​A​ ​លោក​វេជ្ជបណ្ឌិត​ ​T​a​wee​s​i​l​p​ ​Visa​nu​y​o​thin​ ​បញ្ជាក់​ថា​ ​នៅក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើ​នេះ​ ​៣​០​នាក់​គឺជា​ពលករ​ចំណាកស្រុក​ ​និង​ ​១​៦​នាក់​ទៀត​ជា​ប្រភេទ​ករណី​នាំចូល​ពីក្រៅ​ប្រទេស​ ​។​

ករណី​ឆ្លង​យ៉ាង​គំហុក​នៅ​ក្នុង​ប្រទេស​ថៃ​ ​បាន​ផ្ទុះឡើង​កាលពី​ស​ប្តាហ៍​មុននេះ​ ​ទៅលើ​ក្រុម​ពលករ​ចំណាកស្រុក​ ​មកពី​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ដែល​ស្ថិតនៅ​ក្នុង​ខេត្ត​សា​មុត​សា​ខន​ ​និង​កំពុង​បង្ក​ឲ្យ​មាន​ការរើសអើង​ ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​សង្គម​ថៃ​ផង​ដែរ​ ​។​ ​គិត​ចាប់តាំង​ពី​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុន​ ​ពលករ​បរទេស​នៅ​ក្នុង​ប្រទេស​ថៃ​ ​សរុប​ជាង​១​ពាន់​នាក់​ហើយ​ ​ត្រូវ​បាន​ធ្វើ​តេ​ស្ត​ចេញ​លទ្ធផលវិជ្ជមាន​ ​ចំពោះ​ ​CO​V​I​D​-19 ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner