រថយន្តស្តារិចបេីកបុកម៉ូតូអូសប្រហែលជាង១គីឡុដីត្រូវពលរដ្ឋផ្ទុះកំហឹង វាយឡេីងទ្រមខ្លួនទើបប្រគល់ឱ្យសមត្ថកិច្ច
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ ៖ បុរសម្នាក់បានលោតចេញពីម៉ូតូទាំងភ័យរន្ធត់ ខណៈកំពុងធ្វេីដំណេីរតាមដងផ្លូវត្រូវរថយន្តស្តារិចសង្ស័យស្រវឹងបេីកក្នុងល្បឿនលឿនជ្រុលបុកចំពីមុខពេញទំហឹងហេីយអូសប្រហែល១គីឡូដីទេីបប្រជាពលរដ្ឋដេញចាប់បាននិងព្រួតវាយទ្រមខ្លួនទេីបប្រគល់ជូនសមត្ថកិច្ច កាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុងកែងមហាវិថីឈ្នះឈ្នះ ស្ថិតក្នុង ភូមិ តិក្ខប្បញ្ញោសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកឃ្លីក ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1HE 3709ធ្វើដំណើរតាមផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិចលុះដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តស្តារិចមួយគ្រឿងពណ៍ទឹកប្រាក់អត់ស្លាកលេខបើកបរដោយបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតទិសដៅពីជើងទៅត្បួងតាមបណ្ដោយមហាវិថីវិមានឈ្នះឈ្នះលុះមកដល់ផ្លូវរថភ្លើងរថយន្តបានបត់មកខាងឆ្វេងដៃហើយក៏ជ្រុលទៅបុកម៉ូតូចំពីមុខយ៉ាងពេញទំហឹងសំណាងល្អម្ចាស់ម៉ូតូលោតចេញទាន់ចំណែកម្ចាស់រថយន្តមិនឈប់ធ្វើការដោះស្រាយជាមួយភាគីខាងម៉ូតូបែរជាបើករថយន្តទាំងម៉ូតូជាប់នៅក្រោមរថយន្តអូសជាង១គីឡូដីទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅទីនោះនាំគ្នាជួយដេញឃាត់រថយន្តបង្កបានភ្លាមៗដោយសារទប់កំហឹងមិនបានម្ចាស់រថយន្តបង្កត្រូវបានប្រជាពលរដ្ឋស្វាគមន៏មួយដៃមួយជើងទើបប្រគល់ឱ្យសមត្ថកិច្ចយកទៅសួរនាំ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានយករថយន្តនិងម៉ូតូទៅទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោមរងចាំដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖ ជីម ភារ៉ា