រដ្ឋបាលខេត្តបាត់ដំបងបើកកិច្ចប្រជុំត្រួតពិនិត្យការដាក់ឆ្លងវាយតម្លៃអំពីនិមិត្តសញ្ញាអត្តសញ្ញាណ(ឡូហ្គោ)របស់ស្រុក-ក្រុងទាំង១៤និងឃុំ-សង្កាត់ទាំង១០២ ក្នុងខេត្តរបស់ខ្លួន
និមិត្តសញ្ញាណសំគាល់នូវអត្តសញ្ញាណរបស់ស្រុក-ក្រុងឃុំ-សង្កាត់ ដែលចំណុះរដ្ឋបាលខេត្តបាត់ដំបង តាមរយៈការដាក់ឆ្លងគំនូរពង្រៀងដើម្បីសុំធ្វើការដាក់ឆ្លងលើកយោបល់កែលម្អ ដើម្បីឈានទៅសម្រេចជាផ្លូវការអំពីអត្តសញ្ញាណឬ(សញ្ញាឡូហ្គោ)ស្រុកក្រុងទាំង១៤និងឃុំ-សង្កាតទាំង១០២របស់ខេត្ត ត្រូវបានប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី២៥ខែធ្នូឆ្នាំ២០២០។ក្រោមអធិបតី ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងនិងវត្តមានឯកអភិបាលរងខេត្តទទួលបន្ទុក អស់លោកប្រធាននិងអនុប្រធានមន្ទីរពាក់ព័ន្ធមួយចំនួន ព្រមទាំងអស់លោកជាអភិបាល-អភិបាលរងស្រុក-ក្រុងទាំង១៤និងមន្ក្រីក្មុងស្រុក-ក្រុងពាក់ព័ន្ធ មួយចំនួនផងដែរ។
តាមរយៈការឆ្លងនូវរូបគំនូរពង្រាង របស់ រដ្ឋបាលស្រុក-ក្រុង ដែលបានដាក់ឆ្លង និង បានកំណត់នូវគំនូរថាជាអត្តសញ្ញាណសំគាល់ និងជានិមិត្តសញ្ញា (ឡូហ្គោ)នៃរដ្ឋបាលដែនដីស្រុក ក្រុងទាំង១៤និងឃុំ-សង្កាត់ទាំង១០២ ចំណុះស្រុកក្រុងនិមួយៗ របស់ខ្លួននោះ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានថ្លែងនូវការកោតសរសើរដល់អាជ្ញាធររដ្ឋបាលស្រុកក្រុងឃុំសង្កាត់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងលះបង់ពេលវេលាដើម្បីចុះធ្វើការសិក្សាស្រាវជ្រាវពីលក្ខណៈភូមិសាស្ត្រ ប្រវត្តិទឹកដីលក្ខណៈសម្បត្តិធម្មជាតិពាក់ព័ន្ធទឹកដីរបស់ខ្លួន។ ហើយស្រុកឃុំខ្លះទៀតក៏ជាប់ទាក់ទិនទៅនិងប្រវត្តិសាស្ត្រប្រវត្តិ នៃ រឿងព្រេងបុរាណ ដែលទាំងអស់នេះត្រូវបានធ្វើការសិក្សាលម្អិត ដើម្បីរិះរកធាតុផ្សំ ប្រមូលផ្តុំនូវទស្សនៈច្រើន មតិច្រើន និងការចងចាំរបស់ចាស់ព្រឹទ្ធាចារ្យ ដែលចងចាំពីសាវតានិងប្រវត្តិកាលនៃសម័យកាលភូមិឋាននិមួយៗរបស់ខ្លួន ដើម្បីយកមករំលេចចេញជានិមិត្តសញ្ញានៃអត្តសញ្ញាណតំបន់រដ្ឋបាលដែនដីរបស់ខ្លួន ដែលទាំងនេះវាមិនត្រឹមតែស្រាវជ្រាវប្រវត្តិទឹកដីរបស់ខ្លួនប៉ុណ្ណោះទេ។តែវាក៏ជាលក្ខ័ន្តកំណត់ដោយជាក់លាក់នៃប្រវត្តិកាលដ៏យូរលង់របស់រដ្ឋបាលនិមួយៗដើម្បីរក្សាទុកជាប្រវត្តិសាស្ត្រយូរអង្វែងសម្រាប់មនុស្ស និងកូនចៅយើងជំនាន់ក្រោយៗទៀត។ ហើយជាពិសេសទៀត វាក៏ជាអត្តសញ្ញាណសំគាល់ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលបានមកទស្សនាក្នុងខេត្ត ក្នុងស្រុក-ក្រុង និងឃុំ-សង្កាត់ របស់ បងប្អូនផងដែរ។
ឯកឧត្តម អភិបាលខេត្តបាត់ដំបង ងួន រតនៈ ក៏បានផ្តល់នូវទស្សនៈគន្លឹះបន្ថែម ដើម្បីរិះរកគំនិតរួមមតិរួម ក្នុងការឆ្លុះបញ្ចាំងនិងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចក្នុងមូលដ្ឋាននិមួយ។ ជាពិសេសត្រូវបង្ហាញពីអត្តសញ្ញាណនិងរក្សាពីតម្លៃវប្បធម៌ប្រពៃណីខ្មែរយើង ដើម្បីធ្វើឲ្យ និមិត្តសញ្ញានៃអត្តសញ្ញាណទឹកដីរដ្ឋបាលស្រុក-ក្រុង ឃុំ-សង្កាត់ របស់ខ្លួស័ក្តិសម ទៅនិងភូមិសាស្ត្រជាក់ស្តែងនៃរដ្ឋបាលដែនដី របស់ខ្លួន។
ជាមួយគ្នានេះផងដែរ ឯកឧត្តម ក៏បានធ្វើការណែនាំដល់រដ្ឋបាលក្រុងស្រុក ត្រូវធ្វើការកែលម្អនិងរំលេចឡើងវិញ ពីការឯកភាពគ្នា ក្នុងការកំណត់អត្តសញ្ញាណរបស់ស្រុក-ក្រុងត្រូវមានអក្សរឈ្មោះខេត្តពីខាងលើ។ នៅក្នុងអត្តសញ្ញាណ របស់ ឃុំ-សង្កាត់ ក៏ត្រូវមានឈ្មោះស្រុក-ក្រុងខាងលើ ដូចខេត្តដែរ។ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ទៀតថា៖ហាមការប្រើប្រាស់អត្តសញ្ញាណរូបភាពជាបុគ្គលណាមួយជាក់លាក់។ដោយត្រូវជំនួសនូវរូបគំនូរ ជាជំនួសបុគ្គលនោះវិញ។ឯកឧត្តមក៏បានរំលឹកទៀតថា៖ ក្រោយពីការប្រជុំនិងកែលម្អអត្តសញ្ញាណ នៃ និមិត្តសញ្ញាសំគាល់ រួចរាល់ស្រេចបាច់ហើយនោះរដ្ឋបាលខេត្តបាត់ដំបងនិងដាក់ឆ្លងជូនទៅក្រសួងមហាផ្ទៃ ដើម្បីសុំការពិនិត្យនិងសម្រេចពីក្រសួងជាមុន។ មុននិងយកមកប្រើប្រាស់ជាផ្លូវការ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )