នារីម្នាក់បេីករថយន្តLexus GS300 មិនប្រយ័ត្ន ជ្រុលទៅបុករថយន្តស្ទួចពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
អត្ថបទដោយ៖
ហេង វណ្ណា
ភ្នំពេញ ៖ រថយន្តLexus GS300 មួយគ្រឿងដែលបេីកបរដោយនារីម្នាក់មិនប្រយ័ត្ន បានជ្រុលទៅបុករថយន្តស្ទួចកំពុងឈប់ស្ទុបក្រហមពីក្រោយពេញទំហឹង បណ្ដាលឲ្យរងរការខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យនរណាម្នាក់រងរបួសនោះឡេីយ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានបង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវឌួងងៀប កែងផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ រថយន្តម៉ាក HiNO ពណ៌ស ប្រភេទរថយន្តស្ទួច ពាក់ស្លាកលេខភ្នំពេញ 3C-9961 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវឌួងងៀប ទិសដៅពីជេីងមកត្បូងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកេីតហេតុក៏ឈប់ចាំស្ទុប ក្រហម ភ្លាមនោះក៏មានរថយន្តLexus GS300 មួយគ្រឿង ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 2BG - 6760 ដែលបេីកបរដោយនារីម្នាក់ ធ្វេីដំណេីរស្របទិសគ្នាមិនប្រយ័ត្ន មកបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តLexus GS300 រងការខូចខាតចំហៀងខាងឆ្វេងយ៉ាងដំណំ តែនារីដែលជាតៃកុងមិនរងរបួសនោះឡេីយ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានជួយសម្រួលចរាចរណ៍ដល់អ្នកដំណេីរ ព្រមទាំងសម្របសម្រួលចំពោះភាគីទាំងពីរឲ្យចរចាគ្នាមួយជំហ៊ាន ។ ចុងក្រោយភាគីខាងរថយន្តLexus GS300 ព្រមទទួលកំហុស (ព្រោះបុកគេពីក្រោយ) ហេីយបានព្រមសងថ្លៃខូចខាតទៅលេីរថយន្តស្ទួចដេីម្បីជួសជុលឲ្យស្អាតដូចដេីម ដេីម្បីបញ្ចប់រឿងនៅនិងកន្លែង៕ ដោយ ៖ ជីម ភារ៉ា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។