​ថៃ​មាន​អ្នក​ស្លាប់​ដោយសារ​ ​Co​v​i​d​-19 ​ដំបូង​គេ​ក្នុងរយៈពេល​០​២​ខែ​មកនេះ​ ​នាំ​អោយ​អ្នក​ស្លាប់​សរុប​នៅ​ទូទាំង​ប្រទេស​កើន​ដល់​៦​១​នាក់​ហើយ

​ថៃ​៖​ ​បុគ្គលិក​កា​ស៊ី​ណូ​ម្នាក់​ក្នុង​ខេត្ត​ ​Ray​on​g​ ​បាន​បាត់បង់ជីវិត​ ​ខណៈ​រូប​គាត់​ជា​អ្នក​ស្លាប់​ដំបូង​គេ​ ​ដោយសារ​ជំងឺ​ ​Co​v​i​d​-19 ​ក្នុង​ប្រទេស​ថៃ​នា​រយៈពេល​០​២​ខែ​មកនេះ​ ​ដែល​ជាហេតុ​នាំ​អោយ​ចំនួន​អ្នក​ស្លាប់​សរុប​កើន​ឡើង​ដល់​៦​១​នាក់​ហើយ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​នៅ​យប់​ថ្ងៃ​២​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

​គាត់​បាន​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​Co​v​i​d​-19 ​កាលពី​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុន​ ​ហើយ​នៅ​ព្រឹក​ថ្ងៃចន្ទ​ម្សិលមិញ​ ​គាត់​មាន​អា​កា​រៈ​ពិបាក​ដកដង្ហើម​ ​ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ​ប៉ុន្តែ​គាត់​បាន​ដាច់ខ្យល់ស្លាប់​នៅតាមផ្លូវ​ ​។​ ​ការ​ស្លាប់​របស់​គាត់​ ​គឺជា​ការ​ស្លាប់​ដោយសារ​ជំងឺ​ ​Co​v​i​d​-19 ​ដំបូងបង្អស់​របស់​ប្រទេស​ថៃ​ ​គិត​ចាប់តាំង​ពី​ថ្ងៃ​ទី​០​៥​ ​ខែវិច្ឆិកា​កន្លងមក​ ​។​

ជាមួយគ្នា​នេះ​ ​អនុ​រដ្ឋ​ម​ន្រ្តី​សុខាភិបាល​សាធារណៈ​ថៃ​លោក​ ​Sat​it​ ​Pit​u​t​e​c​h​a​ ​បាន​ ​បង្ហោះ​សារ​នៅ​លើ​ ​Face​book​ ​កាលពី​យប់​ថ្ងៃចន្ទ​ម្សិលមិញ​ថា​ ​បុរស​មាន​វ័យ​៤​៥​ឆ្នាំ​ដែល​ជា​សន្តិសុខ​យាម​ឡាន​ម៉ូតូ​ ​និង​សម្រួល​ចរាចរណ៍​នៅកន្លែង​លេងល្បែង​រូប​នេះ​ ​គឺ​មាន​ជំងឺ​ប្រចាំ​កាយ​ស្រាប់​ ​ដូចជា​ជំងឺបេះដូង​ ​និង​ទឹកនោម​ផ្អែម​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner