អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍លទ្ធផលចុះអង្កេតស្រាវជ្រាវករណីសារព័ត៌មានចុះផ្សាយថា មានទីតាំងហ្គេមបាញ់ត្រី ៥កន្លែង ស្ថិតនៅរាជធានីភ្នំពេញ

ព្រឹកថ្ងៃអង្គារទី២៩ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍លទ្ធផលចុះអង្កេតស្រាវជ្រាវករណីសារព័ត៌មានបានចុះផ្សាយថា មានទីតាំងហ្គេមបាញ់ត្រីចំនួន៥កន្លែង ស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ខណៈអាជ្ញាធរមិនបានចុះបង្ក្រាប ដែលទីតាំងទាំង៥នោះស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី១,ទី២,ទី៣និងក្បែរវិទ្យាល័យព្រះស៊ីសុវត្ថិ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និងមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ៕ ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner