ក្រសួងអប់រំសម្រេចបើកបវេសនកាលឆ្នាំសិក្សាថ្មីថ្ងៃទី 11 ខែមករា ដូចការគ្រោងទុក

អត្ថបទដោយ៖
AMS

ភ្នំពេញ៖ ដូចការគ្រោងទុកក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចកំណត់យកថ្ងៃទី 11 ខែមករា ឆ្នាំ 2021 ជាកាលបរិច្ឆេទនៃការបើកបវេសនកាលឆ្នាំសិក្សា 2020-2021។ នេះបើតាមសេចក្តីជូនដំណឹងបញ្ជាក់ម្ដងទៀតរបស់ក្រសួងអប់រំ នៅថ្ងៃទី 29 ខែធ្នូ ឆ្នាំ 2020 នេះ។

ក្រសួងអប់រំបានបញ្ជាក់ថា បវេសនកាលឆ្នាំសិក្សាថ្មី គ្រឹះស្ថានសិក្សាចំណេះទូទៅទាំងអស់ ត្រូវបន្តអនុវត្ត
គោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទ Covid-19 និងរក្សាគម្លាតសង្គមនិងបុគ្គល។ ក្នុងករណីចាំបាច់ត្រូវពាក់ម៉ាសការពារក្នុងបរិវេណគ្រឹះស្ថានសិក្សា។

ទន្ទឹមនឹងសេចក្តីជូនដំណឹងនេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងមួយទៀត ស្ដីពី
ការអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាឯកជន បើកដំណើរការឡើងវិញបន្ទាប់ពីព្រឹត្តិការណ៍ថ្ងៃទី 28 ខែវិច្ឆិកាត្រូវ
បានបិទបញ្ចប់។

ចំពោះគ្រឹះស្ថានសិក្សាឯកជនសំដៅលើគ្រឹះស្ថានសិក្សាឯកជនដែលទទួលការអនុញ្ញាតឱ្យដំណើរការឡើងវិញដំណាក់កាលទី1 និងទី2 ។ សម្រាប់គ្រឹះស្ថានឯកជនដែលទទួលបានការអនុញ្ញាត ត្រូវបន្តអនុវត្តគោលការណ៍
ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទ Covid-19 និងរក្សាគម្លាតសុវត្ថិភាព
សង្គមនិងបុគ្គល។

គួរបញ្ជាក់ថា ដោយសារព្រឹត្តិការណ៍ថ្ងៃ 28 ខែវិច្ឆិកាកន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡាបានផ្អាកដំណើរការ
គ្រឹះស្ថានសិក្សាទាំងអស់ ក្នុងន័យទប់ស្កាត់ការឆ្លងរីករាលដាលជំងឺផ្លូវដង្ហើម Covid-19 នៅក្នុងសហគមន៍៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner