​សហរដ្ឋអាមេរិក​អនុញ្ញាត​អោយ​មាន​ការហោះហើរ​ ​Drone​ ​តូច​ៗ​នៅ​លើ​ពីលើ​មនុស្ស​ ​និង​នៅ​ពេល​រាត្រី​ ​ក្នុង​គោលដៅ​ពង្រីក​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម

​អាមេរិក​៖​ ​យន្តហោះ​ ​Drone​ ​តូច​ៗ​នឹង​ត្រូវ​បាន​អនុញ្ញាត​អោយ​ហោះហើរ​នៅ​ពីលើ​មនុស្ស​ ​និង​នៅ​ពេល​រាត្រី​ ​ដោយ​ការហោះហើរ​នេះ​ ​គឺ​ក្នុង​គោលដៅ​ពង្រីក​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ​នេះ​បើ​តាម​រដ្ឋបាល​អាកាសចរណ៍​សហ​ព័ន្ធ​អាមេរិក​ ​F​A​A​ ​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​២​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

ជាមួយគ្នា​នេះ​ ​រដ្ឋបាល​អាកាសចរណ៍​សហ​ព័ន្ធ​អាមេរិក​ ​F​A​A​ ​បញ្ជាក់​ថា​ ​ក្រុមហ៊ុន​ដែល​អនុញ្ញាត​ឱ្យ​មាន​ការហោះហើរ​នៃ​ពពួក​យន្តហោះ​ ​Drone​ ​តូច​ៗ​នេះ​ ​ត្រូវតែ​មានច្បាប់​ ​និង​អត្តសញ្ញាណ​សម្រាប់​សម្គាល់​ក្រុមហ៊ុន​ច្បាស់លាស់​ ​សំដៅ​រក្សា​សន្តិសុខ​ ​និង​សុ​វត្តិ​ភាព​ ​ជាពិសេស​គឺ​ត្រូវ​ចុះឈ្មោះ​ ​ដើម្បី​ទទួល​បាន​ ​Remote​ ​I​D​ ​ពី​ ​F​A​A​ ​។​

សូម​ជម្រាប​ថា​ ​យន្តហោះ​ ​Drone​ ​ឬ​យន្តហោះ​គ្មាន​មនុស្ស​បើកបរ​តូច​ៗ​នេះ​ ​នឹង​ជួយ​សម្រួល​ដល់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ​និង​ការ​​​ដឹកជញ្ជូន​មួយ​ចំនួន​ ​ដោយ​ពួកគេ​គ្រាន់​តេ​កំណត់​ទី​តាំងរបស់​អតិថិជន​ ​និង​ ​ធ្វើការ​បញ្ជា​ពី​ចម្ងាយ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner