អតីតរដ្ឋមន្ត្រីការបរទេសជប៉ុនស្លាប់ដោយសារកូវីដ១៩ ក្នុងវ័យ៥៣ឆ្នាំ
លោក Yuichiro Hata អតីតរដ្ឋមន្ត្រីការបរទេសជប៉ុនវ័យ៥៣ឆ្នាំបានស្លាប់ដោយសារជំងឺកូវីដ១៩ នេះបើតាមការបញ្ជាក់របស់គណបក្សរបស់លោក កាលពីថ្ងៃចន្ទ ទី២៨ ធ្នូ ម្សិលមិញ។
អតីតរដ្ឋមន្ត្រីការបរទេស ដែលត្រូវបានបន្តក្លាយជារដ្ឋមន្ត្រីដឹកជញ្ជូនកាលពីឆ្នាំ២០១២ផងដែររូបនេះ ក៏ជាកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន Tsutomu Hata ដែរ ហើយលោកបានទទួលមរណៈភាព កាលពីថ្ងៃអាទិត្យ នេះបើតាមការបញ្ជាក់របស់គណបក្សប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញនៃជប៉ុន (Constitutional Democratic Party of Japan)។
មរណៈភាពរបស់អតីតរដ្ឋមន្ត្រីការបរទេសជប៉ុននេះបានកើតមានឡើង ស្របពេលដែលជប៉ុនទើបសម្រេចដាក់បំរាមមិនឲ្យជនបរទេសទេសទាំងអស់ចូលទៅប្រទេសរបស់ខ្លួន បន្ទាប់ពីរកឃើញករណីវីរុសកូវីដ១៩ បំលែងថ្មី ឬ New Strain៕