ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer ពន្យារពេលដឹកជញ្ជូនវ៉ាក់សាំងទៅអោយប្រទេសចំនួន០៨នៅអឺរ៉ុប ក្រោយជួបបញ្ហាក្នុងការផ្ទុក និងដឹកជញ្ជូនពីរោងចក្រ
អេស្ប៉ាញ៖ ក្រុមហ៊ុនឱសថអាមេរិក ភីហ្វីហ្សឺ បានពន្យារពេលដឹកជញ្ជូនវ៉ាក់សាំង COVID-19របស់ខ្លួនទៅអោយប្រទេសចំនួន៨នៅអ៊ឺរ៉ុប ក្នុងនោះក៏មានអេស្ប៉ាញផងដែរ នេះបើតាមក្រសួងសុខាភិបាលអេស្ប៉ាញ ចុះផ្សាយដោយសារព័ត៌មាន CNA នៅយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ។
សាខាក្រុមហ៊ុនឱសថ ភីហ្វីហ្សឺ ប្រចាំប្រទេសអេស្ប៉ាញ បានជូនដំណឹងដល់រដ្ឋាភិបាលទីក្រុងម៉ាឌ្រីត នៅល្ងាចថ្ងៃអាទិត្យសប្តាហ៍មុន (ម៉ោងក្នុងតំបន់) ពីការពន្យាពេលដឹកជញ្ជូនវ៉ាក់សាំងទៅកាន់ប្រទេសអឺរ៉ុបចំនួន៨ ដោយសារមានបញ្ហានៅក្នុងដំណើរការផ្ទុក និងដឹកជញ្ជូនពីរោងចក្ររបស់ខ្លួននៅប្រទេសបែលហ្ស៊ិក ។
បើតាមការគ្រោងទុកនោះ ប្រទេសអេស្ប៉ាញនឹងទទួលវ៉ាក់សាំង Covid-19 ពីក្រុមហ៊ុនឱសថអាមេរិក-អាល្លឺម៉ង់ ភីហ្វីហ្សឺ-បាយអូអិនធិច ចំនួន៣៥ម៉ឺនដូសក្នុងមួយសប្តាហ៍ សម្រាប់រយៈពេល០៣ខែបន្ទាប់ ៕