ក្រសួងអប់រំ សម្រេចយកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ជាកាលបរិច្ឆេទនៃការបើកបវេសកាល ឆ្នាំសិក្សា ២០២០-២០២១ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ
សម្ដេចតេជោហ៊ុន សែន នៅថ្ងៃ២៩ធ្នូឆ្នាំ២០២០ បានប្រកាសកំណត់យកថ្ងៃ១១មករាឆ្នាំ២០២១ ជាថ្ងៃបើកបវេសនកាលឆ្នាំ២០២១ ប៉ុន្តែត្រូវអនុវត្តតាមគន្លងថ្មី ដោយក្រសួងសុខាភិបាលជួយរៀបចំវិធានការសុខភាព។ ក្រោយការប្រកាសរបស់សម្ដេចតេជោ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹងមួយកំណត់យកថ្ងៃទី១១ខែមករាឆ្នាំ២០២១ ជាកាលបរិច្ឆេតនៃការបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ។
រឹះស្ថានសិក្សាសាធារណៈទាំងអស់ ត្រូវបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្ដង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ-១៩ និងរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល។ ក្នុងករណីចាំបាច់ ត្រូវពាក់ម៉ាសការពារនៅក្នុងបរិវេណរបស់គ្រឹះស្ថានសិក្សា។ ក្រសសួងអប់រំក៏បានអំពាវនាវដល់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល និងសាធារណជន ចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕