បារាយណ៍បួនធំៗ នៃតំបន់អង្គរ

អត្ថបទដោយ៖
AMS OneMinute

តំបន់អង្គរគេឃើញមានបារាយណ៍បួនធំៗ គឺ៖

១. បារាយឥន្ទ្រតដាក ឬ បារាយណ៍លលៃ ឬ បារាយណ៍ខាងត្បូង ផ្ទុកទឹកបាន ១០លានម៉ែត្រគូប ជីកក្នុងរជ្ជកាលព្រះបាទឥន្ទ្រវរ្ម័នទី១ ស្ថិតក្នុងរាជធានីហរិហរាល័យ (តំបន់រលួស)។

២. បារាយណ៍យសោធរតដាក ឬ បាយរាយណ៍ខាងកើត ស្តុកទឹកបាន ៣៦លានម៉ែត្រគីប ជីកក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១(៨៨៩ ដល់ ៩១០) ស្ថិរត្រង់ម្តុំភូមិព្រះដាក់នៅភាគខាងជើងក្រុងសៀមរាប។

៣. បារាយណ៍ខាងលិច ត្រូវបានជីកក្នុងរជ្ជកាលព្រះបាទឧទ័យទិត្យវរ្ម័នទី២ ផ្ទុកទឹកបាន៤២លាន ទៅ ៧០លានម៉ែត្រគីប និងមានប្រាសាទមេបុណ្យខាងលិចស្ថិតនៅលើកោះសិប្បនិម្មិតមួយនៅកណ្ដាលបារាយណ៍នេះ។

៤. បារាយណ៍ជយតដាក ត្រូវបានកសាងដោយព្រះបាទជ័យវរ្ម័នទី៧ស្ថិតនៅប្រាសាទនាគព័ន្ធសព្វថ្ងៃ។

ក្នុងចំណោមបារាយណ៍ទាំងបួនខាងលើ មានតែបារាយណ៍ទឹកថ្លា ឬបារាយណ៍ខាងលិចទេដែលនៅមានទឹកសម្រាប់ប្រើប្រាស់និងសម្រាប់ភ្ញៀវទេសចរមកលេងកម្សាន្ត ហើយចំពោះបារាយណ៍ជយតដាកវិញទើបតែនិងរៀបចំបញ្ជូលទឹកវិញពេលថ្មីៗនេះប៉ុណ្ណោះ ចំណែកបារាយណ៍២ទៀតត្រូវបានរីងហួតហែងអស់ទៅហើយ។

ប្រភព៖ Cambodia and Beyond

ads banner