អាជ្ញាធរខេត្តកោះកុង ចុះពិនិត្យទីតាំងដែលស្នើសូមសិទ្ធិកាន់កាប់ដីធ្លី ស្ថិតនៅឃុំជីក្រោម ស្រុកស្រែអំបិល

ថ្ងៃអង្គារទី២៩ ខែធ្នូ ឆ្នាំ២០២០ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំមន្ត្រីចុះពិនិត្យទីតាំងដែលស្នើសូមសិទ្ធិកាន់កាប់ដីធ្លី ស្ថិតនៅឃុំជីក្រោម ស្រុកស្រែអំបិល។

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាត និងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំមន្ត្រីពាក់ព័ន្ធ រួមមាន លោកអភិបាលស្រុកស្រែអំបិល ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី អនុប្រធានមន្ទីរបរិស្ថាន នាយកទីចាត់ការអន្តរវិស័យ មន្ត្រីជំនាញភូមិបាល មេឃុំ និងអ្នកពាក់ព័ន្ធ ចុះពិនិត្យទីតាំងដីជាក់ស្តែង ដែលឈ្មោះ ហួត ដានួន និងឈ្មោះ កែវ វុត្ថា ស្នើសូមសិទ្ធិកាន់កាប់ដីមានទីតាំងស្ថិតនៅ ភូមិតាបែន ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។

តាមការចុះពិនិត្យទីតាំងដីជាក់ស្តែង ក្រុមការងារពិនិត្យឃើញថា ទីតាំងដីដែលស្នើសូមសិទ្ធិកាន់កាប់ដីនោះ ជាចំការកៅស៊ូពេលដាំដុះហើយទុកចោលមិនមានការថែទាំ ដោយសារមានការហាមឃាត់ ព្រោះទីតាំងដីនេះស្ថិតនៅក្នុងតំបន់ការពារដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន។

បន្ទាប់ពីបានចុះពិនិត្យស្ថានភាពទីតាំងដីជាក់ស្តែងរួចមក លោក សុខ សុទ្ធី បានធ្វើការណែនាំឱ្យ៖
១-មន្ត្រីជំនាញឱ្យសិក្សាអំពីនិយាមកាទីតាំងដីនោះ
២-អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ តាមដាន ពិនិត្យដោយមិនឱ្យមានការកាប់ឆ្ការសម្អាតដីចំការនេះឡើយ ដោយរង់ចាំការណែនាំជាមុនសិន៕ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner