អាមេរិកអនុម័តច្បាប់អនុញ្ញាតឲ្យដ្រូនតូចៗអាចធ្វើដំណើរបានយ៉ាងទូលាយទាំងយប់ ទាំងថ្ងៃ

បរទេស៖ រដ្ឋបាលអាកាសចរណ៍របស់អាមេរិកដែលហៅកាត់ថា FAA កាលពីថ្ងៃចន្ទម្សិលមិញបានធ្វើការប្រកាសជាផ្លូវការនូវច្បាប់ថ្មីមួយដែលអាចអនុញ្ញាតឲ្យយន្តហោះដ្រូនតួចៗក្នុងការហោះហើរបានយ៉ាងទូលាយនៅទូទាំង
ប្រទេសអាមេរិកទោះបីនៅពេលយប់ក្តីដែលជាផ្នែកមួយក្នុងកិច្ចខំប្រឹងប្រែងឲ្យការដឹកជញ្ជូនទំនិញប្រព្រឹត្តទៅយ៉ាងរលូននៅទូទាំងប្រទេស។

FAA បានបញ្ជាក់ថាច្បាប់ថ្មីដែលត្រូវបានស្ថិតនៅក្នុងការរងចាំអស់រយៈពេលជាយូរមកហើយនោះ ឬត្រូវបានគេហៅថា unmanned aerial vehicles បានដោះស្រាយបញ្ហាព្រួយបារម្ភផ្នែកសន្តិសុខតាមរយៈការទាមទារឲ្យមាន
បច្ចេកវិទ្យាក្នុងការគ្រប់គ្រងនិងកំណត់អត្តសញ្ញាណពីចម្ងាយជាមុនដើម្បីអាចឲ្យដំណើរការបាន។

ច្បាប់នេះនឹងចូលជាធរមានចាប់ពី 60 ថ្ងៃបន្ទាប់ពីវានឹងត្រូវបានចុះបញ្ជីនៅក្នុងខែមករាខាងមុខហើយក្រុមហ៊ុនផលិតដ្រូនទាំងអស់មានពេល 18 ខែចាំបាច់យកផលិតផលរបស់ខ្លួនមកទទួលយកលេខអត្តសញ្ញាណសម្រាប់គ្រប់
គ្រង ឬ Remote ID ខណៈដែលក្រុមអ្នកប្រតិបត្តិករនឹងមានពេលបន្ថែម 1 ឆ្នាំលើសពីនេះដើម្បីអាចយកលេខអត្តសញ្ញាណរបស់ខ្លួន។

គួរឲ្យដឹងដែរថាមួយរយៈចុងក្រោយនេះក្រុមហ៊ុនលក់ទំនិញនានារបស់អាមេរិកបានកំពុងនឹងជម្រុញឲ្យមានសេវាកម្មដឹកទំនិញតាមដ្រូនកាន់តែច្រើនឡើងហើយយោងតាមតួលេខដែល FAAមានបង្ហាញថាមកដល់ពេលនេះដ្រូន
ប្រមាណជា 1.7 លានគ្រឿងត្រូវបានចុះឈ្មោះរួចទៅហើយខណៈក្រុមប្រតិបត្តិករឬក្រុមអ្នកបញ្ជាចំនួន 203,000 ដែលអាចទទួលបានអជ្ញាបណ្ណពី FAA៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner