ក្រសួងអប់រំនិងក្រុមហ៊ុនប្រទេសន័រវែសរួមសហប្រតិបត្តិការគ្នាផលិតវីដេអូសម្រាប់អប់រំនិងកម្សាន្តដល់សិស្សានុសិស្ស

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖៖ ក្រសួង​អប់រំ យុវជន និង​កីឡា ​បាន​ចុះ​​អនុស្សារណៈ​នៃ​ការ​យោគយល់ (MoU) ជាមួយក្រុមហ៊ុន MK International ដើម្បី​អភិវឌ្ឍ​មាតិកា​អប់រំ ផលិត និង​ផ្សព្វផ្សាយ​វីដេអូ​សរុប​ចំនួន ៧២​វីដេអូ ក្រោម​រូបភាព​ការ​អប់រំ និង​ការ​កម្សាន្ត ក្នុង​រយៈពេល​បី​ឆ្នាំ​ចាប់​​ពី​ឆ្នាំ​២០២១ ដល់ ២០២៣។

គោលបំណងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការនេះដែរគឺ ដើម្បី​លើកកម្ពស់​ ការ​យល់ដឹង​របស់​ប្រជាជន​កម្ពុជា​ទូទៅ ដែល​មាន​អាយុ​ចាប់ពី ១២ឆ្នាំ​ឡើង​ទៅ មិន​ថា​អ្នក​ដែល​មាន​ឱកាស ឬ​គ្មាន ​ឱកាស​ក្នុង​ការ​សិក្សា​នៅ​សាលា​រដ្ឋ ឬ​បណ្តា​សាលា​ឯកជន​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា។

គួរបញ្ជាក់ថាពិធី​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់គ្នា នេះ​បាន​ប្រព្រឹត្ត​ឡើង​ក្រោម​អធិបតីភាពរវាងលោក​បណ្ឌិត​សភាចារ្យ ហង់​ជួន ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ លោកស្រី ម៉ារី ខេ អ៊ីវជេន អ៊ុលសុន ស្ថាបនិក និង​ជា​នាយក​ក្រុមហ៊ុន MKI នៅថ្ងៃ​ទី​២៩​ ខែ​ធ្នូ ឆ្នាំ​២០២០ នាទីស្តីការក្រសួងអប់រំ យុវជន និងកីឡា។

បញ្ជាក់ក្នុងពិធីនេះលោកបណ្ឌិត​សភាចារ្យ​បានថ្លែងឱ្យដឹង​​ថា “ក្នុង​នាម​ថ្នាក់​ដឹកនាំ​ក្រសួង យើង​មាន​សេចក្ដី​សោមនស្ស​រីករាយ ដែល​បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន MKI ប្រទេស​ ន័រវែស ដែល​ជា​ក្រុមហ៊ុន​ជំនាញ​ផ្នែក​ផលិត​មាតិកា​មេឌៀ មក​វិនិយោគ​ក្នុង​ការ​ផលិត​កម្មវិធី​វីដេអូ​សំបូរ​បែប​ជាច្រើន ព្រម​ទាំង​ផ្ដល់​ជា​ចំណេះដឹង​ក្នុង​ការ​រៀន​សូត្រ​លើ​ប្រធានបទ​ផ្សេងៗ​ជា​ច្រើន ដើម្បី​ជួយ​កាត់បន្ថយ​ភាព​តានតឹងក្នុង​ ការ​សិក្សា ដែល​​ខ្លឹមសារប្រកប​ដោយការ​អប់រំ”៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner