ចិននឹងមានស្ថានីយបច្ចេកវិទ្យា 5G ដល់ទៅ 60 ម៉ឺនកន្លែងទៀតនៅត្រឹមឆ្នាំ2021

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រទេសចិនមានផែនការក្នុងការសាងសង់ស្ថានីយបច្ចេកវិទ្យាអុីនធឺណេតលឿនបំផុត 5G ឲ្យបាន 600,000 កន្លែងបន្ថែមទៀតនៅក្នុងឆ្នាំ2021 ខាងមុខនេះ។

យោងតាមការបញ្ជាក់របស់លោក Xiao Yaqing រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកកិច្ចការងារឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាននៅក្នុងសន្និសិទកាសែតមួយកាលពីថ្ងៃចន្ទបានបន្ថែមទៀតថានៅក្នុងឆ្នាំ2021 ខាងមុខនេះក្រសួងនឹងមានតួនាទីក្នុងការផ្សព្វផ្សាយ និងលើកកំពស់ថែមទៀតចំពោះចំនួននៃប្រតិបត្តិការបច្ចេកវិទ្យា 5G ឲ្យបាននៅទូទាំងទីក្រុងទាំងអស់របស់ចិន។

លោកបន្តថាកិច្ចខំប្រឹងប្រែងបន្ថែមលើកនេះនឹងធ្វើឡើងដើម្បីបង្កើនប្រសិទ្ធភាព និងធ្វើឲ្យកាន់តែទំនើបឡើងនៃបណ្តាញប្រើប្រាស់ហើយកំណត់យកឲ្យបានអ្នកប្រើប្រាស់ថ្មី 200 លាននាក់ទៀតហើយក្នុងនោះផងដែរ ដើម្បីឲ្យរដ្ឋាភិបាលអាចមានសមត្ថភាពក្នុងការបង្ក្រាបការរំលោភលើសិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ដោយកម្មវិធីទូរស័ព្ទនានា៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner