​វីរុសកូវី​ដ​១​៩​បំលែងថ្មី​ឆ្លង​ចូលដល់​ឥណ្ឌា​ហើយ​

​នា​ថ្ងៃ​ទី​២​៩​ ​ធ្នូ​ ​២​០​២​០​ឥ​នេះ​ ​ឥណ្ឌា​បាន​រក​ឃើញ​វី​រុ​ស​កូ​វី​ដ​១​៩​ បំ​លែង​ថ្មី​ ​នៅ​លើ​មនុស្ស​៦​នាក់​ ​ដែល​ទើប​វិលត្រឡប់​មកពី​ចក្រភពអង់គ្លេស​ ​ក្នុង​អំឡុង​ប៉ុន្មាន​ស​ប្តាហ៍​ចុងក្រោយ​នេះ​។​

​ក្រសួងសុខាភិបាល​ឥណ្ឌា​ថា​ ​អ្នកជំងឺ​ទាំង​០​៦​នាក់​នោះ​ ​ត្រូវ​បាន​ដាក់ឲ្យ​នៅ​ដាច់ដោយឡែក​ពី​គេ​ ​ខណៈ​អ្នក​ដែល​រួម​ដំណើរ​ជាមួយ​ពួកគេ​ ​កំពុង​ត្រូវ​ស្ថិតនៅ​ក្រោម​ការ​រក​ ​រីឯ​ ​អ្នក​ដែល​បាន​ធ្វើ​ប្រាស្រ័យ​ទាក់ទង​ជិតស្និទ្ធ​ជាមួយ​ពួកគេ​ ​ក៏​ត្រូវ​បាន​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តាឡី​ស័ក​ផង​ដែរ​។​

​ប្រទេស​ឥណ្ឌា​បាន​ផ្អាក​រាល់​ជើង​ហោះហើរ​ទាំងអស់​ដែល​ធ្វើដំណើរ​ទៅ​ ​និង​មកពី​ចក្រភពអង់គ្លេស​ ​រហូតដល់​ចុងខែ​ធ្នូ​នេះ​ ​ប៉ុន្តែ​អ្នកដំណើរ​ប្រហែល​ ​៣​៣​,​០​០​០​នាក់​ ​បាន​ធ្វើដំណើរ​ចូល​មកដល់​តាំងពី​ចុង​ខែវិច្ឆិកា​មក​ម្លេះ ​មុន​ពេល​ការ​ហាមឃាត់​ត្រូវ​បាន​ធ្វើឡើង​។​ ​ក្នុងចំណោម​ការ​មកដល់​នោះ​ ​អ្នកដំណើរ​ ​១​១​៤​នាក់​ត្រូវ​បាន​រក​ឃើញ​ថា​ ​ឆ្លង​វី​រុ​ស​ ​CO​V​I​D​-19 ​នេះ​ ​ហើយ​សំណាក​របស់​ពួកគេ​ ​ក៏​កំពុង​ត្រូវ​បាន​ពិនិត្យ​រកមើល​វី​រុ​ស​ ​CO​V​I​D​-19 ​ទម្រង់​ថ្មី​។​

​គួរ​បញ្ជាក់​ថា​ ​រហូតមក​ទល់​ពេលនេះ​ ​ប្រទេស​ឥណ្ឌា​ ​បាន​កត់ត្រា​ពី​ករណី​ឆ្លង​ ​CO​V​I​D​-19 ​សរុប​នៅ​ទូទាំង​ប្រទេស​ជាង​ ​១​០​.​២​២​លាន​ករណី​ ​ក្នុង​នោះ​មាន​អ្នក​ស្លាប់​ជាង​ ​១​៤​ម៉ឺន​នាក់​ ​និង​ជាសះស្បើយ​ជាង​ ​៩​.​៨​លាន​នាក់​។​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner