កូវីដ១៩៖ ថៃឆ្លងក្នុងសហគមន៍ ១៣៤នាក់ទៀត ថ្ងៃនេះ

ក្រសួងសុខាភិបាលថៃ នៅថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ១៥៥នាក់បន្ថែមទៀត ក្នុងនោះ មាន១៣៤នាក់ ជាករណីឆ្លងក្នុងសហគមន៍, ១១នាក់ជាពលករចំណាកស្រុក និង១០នាក់ ជាករណីនាំចូល។

បន្ថែមពីលើនេះ ក្នុងចំណោមករណីឆ្លងទាំងអស់ទៀតសោត ក៏មានអ្នកឆ្លង១២នាក់ ត្រូវបានគេរាយការណ៍ថាមានជាប់ពាក់ព័ន្ធនឹងផ្សារលក់គ្រឿង សមុទ្រក្នុងខេត្ត Samut Sakhon ផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្ន ថៃមានអ្នកឆ្លង COVID-19 សរុប ៦,៤៤០នាក់ ក្នុងនោះអ្នកស្លាប់កើនដល់៦១នាក់ ក្រោយអ្នកស្លាប់ថ្មីម្នាក់ត្រូវបានប្រកាសនៅថ្ងៃអង្គារនេះ និងជាសះស្បើយ ឡើងវិញ ៤១៨៤នាក់៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner