សាហាវម្លេះ!!ទាស់គ្នារឿងគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចដោះស្រាយមិនត្រូវ ខ្មាន់កាំភ្លើងបាញ់ប្រហា ជាច្រើនគ្រាប់ទៅលើនាយរងព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញម្នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ
អត្ថបទដោយ៖
ហេង វណ្ណា
ភ្នំពេញ៖បុរសម្នាក់ជានាយរងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញត្រូវបានខ្មាន់កាំភ្លេីងបាញ់ប្រហាជាច្រេីនគ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរហេីយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យដោយឡែកជនដៃដល់បានបេីករថយន្តគេច
ខ្លួនបាត់។
ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ តាមមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះឈ្មោះរ៉េត ស៊ីនេត ភេទប្រុសអាយុ៤០ឆ្នាំ មុខរបរជាមន្ត្រីនគរបាល នាយរងព្រហ្មទណ្ឌន ៃស្នងការរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះបេីករថយន្តម៉ាកFORD ពណ៍ សពាក់ស្លាកលេខភ្នំពេញ2BD - 3738 បេីកបរតាមមហាវិថីហសព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកេីតទៅលិច ខណះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តlexus 300 ពពណ៌ខ្មៅមួយគ្រឿងអ្នកស្លាកលេខរៀមរាប2A-4546 បេីកមកបុកពីក្រោយបណ្តាលឲ្យរងការខូចខាតបន្តិចបន្តួចបន្ទាប់មកភាគីទាំងសងខាងបានឈប់ដេីម្បីចរចារគ្នា ដោយភាគីខាងរងគ្រោះបានសម្រួល ឲ្យភាគីបង្កយករថយន្តទៅជួសជុលដេីម្បីបញ្ចប់រឿង។
ប្រភពដដែលបានបន្តថា បន្ទាប់មក ស្រាប់តែម្ចាស់រថយន្តបង្កឡេីងទៅលេីរថយន្ត ចំណែកបក្សពួក២នាក់ទៀតបាន ដកកាំភ្លេីង មិនចាំ ម៉ាកបាញ់ប្រហាទៅលេីជនរងគ្រោះចំនួន៩គ្រាប់បណ្តាល ឲ្យចំជនរងគ្រោះ៣គ្រាប់ ទី១ ចំក្បាល ២គ្រាប់ទៀតចំដេីម ទ្រូងនិងពោះ បន្ទាប់ពីបាញ់ប្រហារួចក្រុមជនបង្កបានបេីករថយន្តគេចខ្លួនបាត់ទៅ។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះតែដោយអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហេីយ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ក្រុមជនដៃដល់យកមកដាក់ទោសតាមច្បាប់ ។ ដោយឡែកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖ ជីម ភារ៉ា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។