ឥណ្ឌូនេស៊ីចុះកិច្ចព្រមព្រៀងតម្លៃ 9.8 ពាន់លានដុល្លារដើម្បីផលិតថ្មសម្រាប់រថយន្តអគ្គិសនី

បរទេស៖ យោងតាមការប្រកាសមួយដោយប្រធានគណកម្មការទទួលបន្ទុកកិច្ចការងារវិនិយោគរបស់ឥណ្ឌូនេស៊ីនៅព្រឹកថ្ងៃពុធនេះបានឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី និងក្រុមហ៊ុនយក្សកូរ៉េខាងត្បូង LG Group បានឈានទៅដល់កិច្ចព្រមព្រៀងជាផ្លូវការដែលមានទឹកប្រាក់ប្រមាណជា 9.8 ពាន់លានដុល្លារដើម្បីផលិតថ្មដែលប្រើប្រាស់សម្រាប់រថយន្តអគ្គិសនី។

លោក Bahlil Lahadalia បានថ្លែងប្រាប់ក្រុមអ្នកកាសែតដែរថា កិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខាតាំងតែពីថ្ងៃទី18 ខែធ្នូ ហើយវាបានធ្វើឲ្យឥណ្ឌូនេស៊ីបានក្លាយទៅជាប្រទេសដំបូងបំផុតលើលោកដែលចាប់ផ្តើមមានទំនាក់ទំនងក្នុងឧស្សាហកម្មផលិតថ្មអគ្គិសនីសម្រាប់រថយន្តតាមរយៈការជីកយករ៉ែដើម្បីផលិតបានថ្មប្រភេទ lithium ។

គួរឲ្យដឹងដែរថាកន្លងមកប្រទេសឥណ្ឌូនេស៊ីតែងតែបានបង្ហាញពីបំណងរបស់ខ្លួនក្នុងការប្រើប្រាស់ធនធានរ៉ែដ៏ច្រើនសន្ធឹកសន្ធាប់ដែលអាចប្រើប្រាស់សម្រាប់ផលិតថ្ម lithium និងដើម្បីឲ្យអាចក្លាយខ្លួនទៅជាអ្នកនាំំមុខគេនៅក្នុងផលិតកម្មមួយនេះ។

កាលពីដើមខែធ្នូប្រទេសឥណ្ឌូនេស៊ីក៏បានអះអាងដែរថាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំបំផុតលើលោក Telsa បានបញ្ជូនក្រុមការងារជំនាញរបស់ខ្លួនមកទីនេះម្តងហើយដើម្បីអាចពិនិត្យអំពីលទ្ធភាពក្នុងការវិនិយោគទៅលើការផ្គត់ផ្គង់រថយន្តអគ្គិសនី៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner