អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៨៣លាននាក់ ក្នុងនោះស្លាប់ជាង១លាន៨១ម៉ឺននាក់ និងជាសះស្បើយជិត៥៩លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៨៣លាន៦ម៉ឺន៥៥៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៨១ម៉ឺន២ពាន់៥០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥៨លាន៨៦ម៉ឺន២ពាន់៤៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២០លាន២១ម៉ឺន៦ពាន់៩៩១នាក់ ស្លាប់ចំនួន៣៥ម៉ឺន៧៧៨នាក់ និងជាសះស្បើយចំនួន១១លាន៩៩ម៉ឺន៨ពាន់៧៩៤នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន២៦ម៉ឺន៧ពាន់២៨៣នាក់ ស្លាប់ចំនួន១៤ម៉ឺន៨ពាន់៧៧៤នាក់ និងជាសះស្បើយ៩លាន៨៥ម៉ឺន៩ពាន់៧៦២នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៧លាន៦១ម៉ឺន៩ពាន់៩៧០នាក់ ស្លាប់១៩ម៉ឺន៣ពាន់៩៤០នាក់ និងជាសះស្បើយ៦លាន៧០ម៉ឺន៧ពាន់៧៨១នាក់ ៕

