ថៃហាមឃាត់ការជួបជុំគ្នាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ COVID-19
ថៃ៖ រដ្ឋាភិបាលថៃ នៅថ្ងៃពុធនេះ បានដាក់ការហាមឃាត់លើការជួបជុំមនុស្សច្រើន និងការរៀបចំព្រឹត្តិការណ៍នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាល COVID-19 នៅក្នុងប្រទេសរបស់ខ្លួន នាឱកាសពិធីបុណ្យចូលឆ្នាំសាកល នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ។
ក្រសួងសុខាភិបាលថៃបញ្ជាក់ថា បានរកឃើញករណីឆ្លងថ្មីចំនួន២៥០ករណីនៅក្នុងថ្ងៃពុធម្សិលមិញ ដែលចំនួននេះស្ថិតក្នុងចំណោមករណីឆ្លងប្រចាំថ្ងៃដែលច្រើនជាងគេបំផុត ចាប់តាំងពីការឆ្លងផ្ទុះឡើងដ៏ធំមួយ ត្រូវបានរកឃើញកាលពីជិត០២សប្តាហ៍មុន ដែលនោះគឺជាការរកឃើញករណីឆ្លងច្រើនជាងគេបំផុតរបស់ថៃ ។
ស្របពេលជាមួយគ្នានោះដែរ អាជ្ញាធរថៃបានស្នើអោយប្រជាពលរដ្ឋជៀសវាងការធ្វើដំណើរ និងបានដាក់ការរឹតបន្តឹងលើវិធានការគ្រប់គ្រងនៅក្នុងតំបន់មួយចំនួន ក្នុងនោះរួមទាំងកន្លែងធ្វើអាជីវកម្មកម្សាន្តផងដែរ ខណៈការបិទតំបន់ត្រូវបានធ្វើឡើងនៅក្នុងស្រុកមួយចំនួនទៀតផង ៕

