អ្នកចាក់វ៉ាក់សាំង Covid-19 រួចហើយ គួរតែជៀសវាងការពិសារស្រា នេះបើតាមការព្រមានរបស់អ្នកជំនាញ

បរទេស៖ អ្នកដែលចាក់វ៉ាក់សាំង Covid-19 រួចហើយ គួរតែចៀសវាងការផឹកស្រាដោយសារតែវាអាចកាត់បន្ថយការឆ្លើយតបប្រព័ន្ធភាពស៊ាំរបស់រាងកាយទៅនឹងវ៉ាក់សាំង នេះបើតាមការអះអាងរបស់អ្នកជំនាញ ចុះផ្សាយដោយសារព័ត៌មាន Daily Mail នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ។

ប្រភពខាងលើនេះបានអោយដឹងថា គ្រឿងស្រវឹងនឹងផ្លាស់ប្តូរធាតុផ្សំ នៃមីក្រូសរីរាង្គរាប់ពាន់លានដែលរស់នៅក្នុងពោះវៀន ដែលដើរតួយ៉ាងសំខាន់ក្នុងការការ ពារការវាយប្រហារពីបាក់តេរី និងវីរុស ។ ប្រការនេះនាំអោយមានការបំផ្លាញកោសិកាភាពស៊ាំនៅក្នុងឈាម ដែលត្រូវបានគេស្គាល់ថា ជាកោសិកាឈាមស រួមទាំងប្រភេទ នៃកោសិការ Lymphocyte ដែលបញ្ជូនអង្គបដិប្រាណ ដើម្បីវាយប្រហារវីរុសផងដែរ ។

ស្ថិតក្រោមការសិក្សាស្រាវជ្រាវខាងលើនេះ ក្រុមអ្នកជំនាញបានធ្វើការជំរុញអោយប្រជាជនជៀសវាងការផឹកស្រា ក្នុងអំឡុងពេលនៃការចាក់វ៉ាក់សាំងការពារជំងឺដ៏កាចសាហារមួយនេះ ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner