​សមាជិកសភា​អាមេរិក​មកពី​គណបក្សប្រជាធិបតេយ្យ​លោកស្រី​ ​ណាន់​ស៊ី​ ផេ​ឡូ​ស៊ី​ ​ជាប់ឆ្នោត​ម្តងទៀត​ជា​ប្រធាន​សភា​អាមេរិក​ក្នុង​អាណត្តិ​ថ្មី

​អាមេរិក​៖​ ​សមាជិកសភា​អាមេរិក​មកពី​គណបក្ស​ប្រ​ធានា​ធិ​ប​តេយ្យ ​លោកស្រី​ ​ណាន់​ស៊ី​ ផេ​ឡូ​ស៊ី​ ​ត្រូវ​បាន​បោះឆ្នោត​ជ្រើសតាំង​សាជាថ្មី​ម្តងទៀត​ ​សម្រាប់​មុខតំណែង​ជា​ប្រធាន​សភា​អាមេរិក​ក្នុង​អាណត្តិ​ថ្មី​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ C​G​T​N ​នៅ​ថ្ងៃ​ទី​០​៤​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​០​ ​។​

លោកស្រី​ ​ណាន់​ស៊ី​ ផេ​ឡូ​ស៊ី​ ​បាន​ទទួល​សំឡេង​គាំទ្រ​២​១​៦​សំឡេង​ ​ពី​សមាជិកសភា​ក្នុង​បក្ស​ប្រជាធិបតេយ្យ​ ​ស្រប​ពេល​ដែល​សមាជិក​បក្ស​កាន់អំណាច​នេះ​ ​ចំនួន​០​២​រូប​ទៀត​បាន​បោះឆ្នោត​គាំទ្រ​បេក្ខជន​មកពី​សាធារណរដ្ឋ​ ​និង​ ​០​៣​រូប​ទៀត​បាន​ធ្វើ​អនុប្បវាទ​ ​។​

សូម​ជម្រាប​ថា​ ​លោកស្រី​ ​ណាន់​ស៊ី​ ផេ​ឡូ​ស៊ី​ ​ដែល​មាន​ដើមកំណើត​មកពី​រដ្ឋ​កា​លី​ហ្វ័​រ​ញ៉ា ​និង​មាន​វ័យ​៨​០​ឆ្នាំ​រូប​នេះ​ ​ធ្លាប់​បាន​ក្លាយ​ជា​ស្ត្រី​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​ ​ដែល​បាន​ឡើង​មកកាន់​តំណែង​ជា​ប្រធាន​សភាតំណាងរាស្ត្រ​ (​congress​) ​កាលពី​ឆ្នាំ​២​០​០​៧​ ​និង​បាន​កាន់​តំណែង​នេះ​ជាថ្មី​ម្តងទៀត​កាលពី​ឆ្នាំ​២​០​១​៩​ ​នៅពេលដែល​គណបក្ស​លោកស្រី​គ្រប់គ្រង​សភា​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner