​លោក​ ​បូរី​ស​ ​ចន​សុ​ន​ ​ប្រាប់​អោយ​ប្រជាជន​ស្នាក់​នៅផ្ទះ​ ​ខណៈ​អង់គ្លេស​សម្រេច​បិទ​ប្រទេស​រហូតដល់​ពាក់កណ្តាល​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១

អង់គ្លេស​៖​ ​នាយក​រដ្ឋ​ម​ន្រ្តី​អង់គ្លេស​លោក​ ​បូរី​ស​ ​ចន​សុ​ន​ ​បាន​ជំរុញ​អោយ​ប្រជាជន​ស្នាក់​នៅក្នុងផ្ទះ​ ​ស្រប​ពេល​ដែល​រូបលោក​ប្រកាស​បិទ​ប្រទេស​សាជាថ្មី​ម្តងទៀត​ ​ពីរបី​ម៉ោង​ក្រោយ​រដ្ឋ​ម​ន្រ្តី​ដំបូង​របស់​ស្កុ​ត​ឡែ​ន​បាន​ប្រកាស​បិទទ្វារ​ប្រទេស​ផង​ដែរ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​០​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។

នៅ​ក្នុង​សន្ទរកថា​តាម​កញ្ចក់ទូរទស្សន៍​ ​លោក​ ​បូរី​ស​ ​ចន​សុ​ន​ ​បាន​បញ្ជាក់​ថា​ ​មនុស្ស​គ្រប់រូប​នៅ​ប្រទេស​អង់គ្លេស​ ​ត្រូវតែ​ស្នាក់​នៅក្នុងផ្ទះ​ ​លើកលែងតែ​ហេតុផល​ដែល​ត្រូវ​បាន​អនុញ្ញាត​ប៉ុណ្ណោះ​ ​ក្នុង​អំឡុង​ពេល​នៃ​ការ​បិទ​ប្រទេស​ដោយសារ​ជំងឺ​ ​Co​v​i​d​-19 ​។​ ​លោក​ ​ចន​សុ​ន​ ​បាន​សង្កត់ធ្ងន់​ថា​ ​រាល់​វិធានការ​ថ្មីៗ​នៅ​ក្នុង​ចក្រភពអង់គ្លេស​នឹង​មាន​រយៈពេល​រហូតដល់​ពាក់កណ្តាល​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ខាងមុខ​ ​ដោយសារតែ​ការ​រីក​រាលដាល​នៃ​វី​រុ​ស​ ​Co​v​i​d​-19 ​ទម្រង់​ថ្មី​ ​ដែល​កំពុង​វាយប្រហារ​ពាស​ពេញប្រទេស​ ​។​

នាយក​រដ្ឋ​ម​ន្រ្តី​អង់គ្លេស​រូប​នេះ​បាន​ព្រមាន​ថា​ ​ក្នុងរយៈពេល​ប៉ុន្មាន​ស​ប្តាហ៍​ខាងមុខនេះ​ ​នឹង​ក្លាយ​ជា​ពេលវេលា​ពិបាក​បំផុត​ ​ចំ​ពេល​មាន​ករណី​កើន​ឡើង​ ​និង​ចំនួន​អ្នកជំងឺ​ ​ហើយ​ថា​ ​អ្នក​ដែល​ស្ថិត​ក្នុង​ក្រុម​អាទិភាព​ទាំងបួន​ ​នឹង​ត្រូវ​ផ្តល់​ជូន​នូវ​វ៉ាក់សាំង​ដំបូង​គេ​នៅ​ត្រឹម​ពាក់កណ្តាល​ខែ​ក្រោយនេះ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner