សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសបើកការប្រកួតបាល់ទាត់ឡើងវិញចាប់ពីថ្ងៃទី១២ មករា ឆ្នាំ២០២១

អត្ថបទដោយ៖
សារ៉ាន ទីងី

ភ្នំពេញ៖ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសអោយដំណើរការឡើងវិញចាប់ពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ តទៅ ដែលការប្រកួតមានដូចជា៖
-ការប្រកួតជម្រើសជើងឯកជាតិលីគ២ ចាប់ពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១
-ពានរង្វាន់បាល់ទាត់ក្នុងសាល ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១
-ជម្រើសជើងឯកបាល់ទាត់នារី ចាប់ពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១
-ជម្រើសជើងឯកយុវជនអាយុក្រោម១៥ឆ្នាំ និងអាយុក្រោម១៨ឆ្នាំ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ។
គួររំលឹកថា ការប្រកួតបាល់ទាត់ថ្នាក់ជាតិ ត្រូវបានសហព័ន្ធបាល់ទាត់កម្ពុជាប្រកាសផ្អាករៀបចំការប្រកួតចាប់តាំងពីថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០២០មកម្លេះ ដើម្បីបង្កាការពាររីករាលដាលជំងឺកូវីដ១៩ ។
សូមបញ្ជាក់ថា អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា ប៉ុស្តិ៍លេខ១១ នឹងធ្វើការផ្សាយផ្ទាល់ការប្រកួតបាល់ទាត់ទី២ ជារៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង១៥:០០ និងការប្រកួតបាល់ទាត់លីគនារី ជារៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង១៥:០០ តទៅ និងមានផ្សាយតាម Page AMS Apsara T V 11 , Page AMS Central ផងដែរ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner