​វៀតណាម​ទិញ​អង្ករ​ពី​ឥណ្ឌា​ ​លើកដំបូង​​ក្នុង​ពេល​រាប់​សិប​ឆ្នាំ

​វៀតណាម​ដែល​ជា​ប្រទេស​នាំចេញ​អង្ករ​លំដាប់​ទី​៣​ ​លើ​ពិភពលោក​នោះ ​បាន​ចាប់ផ្តើម​បញ្ជាទិញ​អង្ករ​ពី​គូប្រជែង​របស់​ខ្លួន​ ​គឺឥណ្ឌា​ ​ជាលើកដំបូង​ក្នុងរយៈពេល​រាប់​សិប​ឆ្នាំ​មកនេះ​ ​ពោល​គឺ​បន្ទាប់ពី​តម្លៃ​អង្ករ​ក្នុងស្រុក​របស់​ប្រទេស​ទាំងពីរ​ទាំងពីរ​បាន​ហក់​ឡើង​ខ្លាំង​បំផុត​ក្នុង​ពេល​៩​ឆ្នាំ​មកនេះ​ ​ហើយការ​ផ្គត់ផ្គង់​ក្នុងស្រុក​ត្រូវ​បាន​កំណត់​នោះ​។​

​«​ជាលើកដំបូង​ហើយ​ ​ដែល​ពួកយើង​នាំចេញ​ទៅ​វៀតណាម​»​ ​នេះ​បើ​តាម​លោក​ B.​V​. Kr​i​s​h​n​a​ R​a​o ​ប្រធាន​សមាគម​ន៍​នាំចេញ​អង្ករ​ឥណ្ឌា​ ​ប្រាប់​សារ​ព័ត៌មាន​រយ​ធឺ​ ​កាលពី​ថ្ងៃចន្ទ​ ​ទី​៤​ ​មករា​ ​ដោយ​លោក​បន្ថែម​ទៀត​ថា​«​តម្លៃ​ (​អង្ករ​) ​របស់​ឥណ្ឌា​គឺ​ទាក់ទាញ​ខ្លាំង​ណាស់​ ​ភាព​ខុសគ្នា​នៃ​តម្លៃ​ធ្វើឲ្យ​ការនាំចេញ​អាច​ធ្វើ​បាន​»​ ​។​

​ក្រុមហ៊ុន​នាំចេញ​អង្ករ​នៅ​ឥណ្ឌា​ចំនួន​៤​បាន​ចុះ​កុងត្រា ចាប់ផ្តើម​នាំចេញ​៧​ម៉ឺន​តោន​នៃ​អង្ករ​ទៅ​វៀតណាម​ ​នៅ​ខែ​មករា​ ​និង​ខែ​កុម្ភះ ​ក្នុង​តម្លៃ​ប្រមាណ​៣​១​០​ដុល្លារ​ ​ក្នុង​១​តោន​ ​នេះ​បើ​តាម​ស​មា​គ​ម៍​៕​ ​ប្រភព​ពី​បាងកក​ប៉ុស្តិ៍​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner