កូវីដ១៩រាលដាលខ្លាំង វាំងថៃនិងទីតាំងរាជទ្រព្យផ្សេងៗទៀត បិទទ្វាររហូតដល់ថ្ងៃទី៣១ មករា
អត្ថបទដោយ៖
លន់ សារ៉ាត
ការិយាយព្រះរាជវាំងថៃបានប្រកាស កាលពីថ្ងៃទី៤ មករា ២០២១ថា ដោយសារតែការរាតត្បាតជំងឺកូវីដ១៩ ព្រះរាជវាំងនិងទីតាំងរាជទ្រព្យផ្សេងៗទៀត នឹងត្រូវបិទមិនឲ្យសាធារណជនចូលទស្សនា រហូតដល់ថ្ងៃទី៣១ មករា ២០២១។
តំបន់ទាំងនោះរួមមាន វាំង Grand Palace និង ប្រាសាទ Temple of the Emerald Buddha, វិមានBang Pa-In Palace, វិមាន Bhubing Palace, គម្រោង Chang Hua Man, សារមន្ទីរវាយនភណ្ឌ Queen Sirikit, សារមន្ទីរជាតិ Arts of the Kingdom Museum និង រោងភាពយន្ត Sala Chalermkrung Royal Theatre៕ ប្រភពពី The Nation
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ