ពលរដ្ឋអាល្លឺម៉ង់ប្រមាណ២៦ម៉ឺន៥ពាន់នាក់ទទួលការចាក់វ៉ាក់សាំង Covid-19
អាល្លឺម៉ង់៖ ប្រជាជនអាល្លឺម៉ង់សរុប២៦ម៉ឺន៥ពាន់៩៨៦នាក់ហើយ បានទទួលការចាក់វ៉ាក់សាំង COVID-19 នៅទូទាំងប្រទេស គិតត្រឹមថ្ងៃចន្ទម្សិលមិញ នេះបើតាមវិទ្យាស្ថានអាល្លឺម៉ង់ រ៉ូប៊ឺត ខូច ឬ RKI ចុះផ្សាយដោយសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ។
ស្របពេលជាមួយគ្នានេះដែរ រដ្ឋមន្រ្តីសុខាភិបាលអាល្លឺម៉ង់ លោក ហ្សែនស៍ ស្ពេន បញ្ជាក់ថា ការចាក់វ៉ាក់សាំង គឺជាផ្លូវដើរចេញពីការឆ្លងរីករាលដាលនៃវីរុស COVID-19 … មួយជំហានៗ យើងនឹងអាចចាក់វ៉ាក់សាំងដល់ប្រជាជនរបស់យើងបានកាន់តែច្រើន ដូច្នេះយើងនឹងអាចវិលត្រលប់មករកសភាពធម្មតាវិញបាន ។
សូមជម្រាបថា នៅក្នុងចំណោមអ្នកដែលត្រូវបានចាក់វ៉ាក់សាំង COVID-19 ខាងលើនេះ គឺមានប្រជាជនជាង១១ម៉ឺន៤ពាន់៦០០នាក់ដែលរស់នៅតាមមជ្ឈ មណ្ឌលថែទាំ រួមទាំងបុគ្គលិកពេទ្យជាង១២ម៉ឺន៣ពាន់១០០នាក់ផងដែរ នេះបើតាមទិន្នន័យដែលប្រមូលបានពីបណ្តារដ្ឋរបស់ប្រទេសអាល្លឺម៉ង់ ខណៈយុទ្ធនាការចាក់វ៉ាក់សាំងនេះ បានចាប់ផ្តើមនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ៕