កូរ៉េខាងជើងស្ថិតក្នុងចំណោមប្រទេសដែលបានស្នើសុំវ៉ាក់សាំង Covid-19 បើទោះបីជាប្រទេសខ្លួនគ្មានករណីឆ្លងក៏ដោយ
កូរ៉េខាងជើង៖ កូរ៉េខាងជើងបានដាក់ពាក្យសុំវ៉ាក់សាំង Covid-19 ជាមួយអង្គការសម្ព័ន្ធវ៉ាក់សាំង Gavi ជាដៃគូសុខភាពសាធារណៈឯកជន ដែលធ្វើការដើម្បីធ្វើឲ្យប្រសើរឡើងនូវការចាក់វ៉ាក់សាំងនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប នេះបើតាមសារព័ត៌មាន WSJ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ។
ជាមួយគ្នានេះ អង្គការសម្ព័ន្ធវ៉ាក់សាំង Gavi មិនបានផ្តល់ការបញ្ជាក់ដោយផ្ទាល់អំពីសេចក្តីថ្លែងការណ៍នេះនោះទេ ប៉ុន្តែបាននិយាយថា ការធ្វើបច្ចុប្បន្នភាពនឹងត្រូវធ្វើឡើងនៅដើមឆ្នាំ២០២១នេះ ។
ប៉ុន្តែសម្ព័ន្ធភាពវ៉ាក់សាំងបាននិយាយថា ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន៨៦ ក្នុងចំណោម៩២ បានស្នើសុំវ៉ាក់សាំងនេះ ខណៈកូរ៉េខាងជើងក៏បានស្នើសុំព័ត៌មានស្តីពីការទទួលបានវ៉ាក់សាំង ពីបណ្តាប្រទេសអឺរ៉ុបផងដែរ ៕


