អាជីវកម្មខ្នាតតូចនៅរដ្ឋកាលីហ្វ័រញ៉ានឹងទទួលបានកញ្ចប់ជំនួយដល់ទៅ 25,000 ដុល្លារ

បរទេស៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មានបរទេសកាលពីចុងខែធ្នូកន្លងទៅបានបញ្ជាក់ថា អាជីវកម្មខ្នាតតូចទាំងឡាយព្រមទាំងមីក្រូហរិញ្ញវត្ថុផងដែរនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា នឹងអាចដាក់ពាក្យស្នើសុំកញ្ចប់ប្រាក់ជំនួយដែលមានទំហំចាប់ពី 5,000 ដុល្លាររហូតទៅដល់ 25,000ដុល្លារ។

កញ្ចប់ជំនួយនេះគឺមិនមែនជាកញ្ចប់ជំនួយដែលពាក់ព័ន្ធទៅនឹងកម្មវិធី Paycheck Protection Program ឬជំនួយដោយសារតែគ្រោះធម្មជាតិ និងជំនួយផ្សេងៗពីរដ្ឋាភិបាលនោះទេ ប៉ុន្តែវាគឺស្ថិតនៅក្រោមការទទួលខុសត្រូវរបស់រដ្ឋបាលនៃការិយាល័យទទួលបន្ទុកកិច្ចការងារអាជីវកម្មខា្នតតូចរបស់រដ្ឋកាលីហ្វ័រញ៉ា។

ប្រភពដដែលបានបញ្ជាក់ទៀតថាកញ្ចប់ជំនួយនេះនឹងផ្តល់ឲ្យទៅអាជីវកម្មទាំងនោះដោយផ្អែក និងធៀបទៅលើផលចំណេញដែលពួកគេអាចទទួលបានចុងក្រោយបំផុត ហើយដំណាក់ដំបូងនៃការផ្តល់កញ្ចប់ជំនួយនេះនឹងបញ្ចប់ទៅត្រឹមថ្ងៃទី13 ខែមករា ឆ្នាំ2021 ខាងមុខនេះ។

ជារង្វាស់ និងដើម្បីងាយស្រួលគណនា រដ្ឋបាលរដ្ឋកាលីហ្វ័រញ៉ាបានបង្ហាញថាអាជីវកម្មទាំងឡាយណាដែលទទួលបានប្រាក់ចំណេញចន្លោះពី 100,000 ដុល្លារទៅដល់ 1,000,000ដុល្លារនឹងអាចទទួលបានកញ្ចប់ប្រាក់ប្រមាណជា 15,000 ដុល្លារពីកម្មវិធីនេះ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner