ពលទាហានឈរជើងតាមព្រំដែននៅទិសទី១ ប្រាសាទព្រះវិហារ សូមអបអរសារទរខួប​អាហ៍ពិពាហ៍ គម្រប់ ៤៥ឆ្នាំ របស់សម្តេច​តេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុនរ៉ានីហ៊ុនសែន

អត្ថបទដោយ៖
ជា សេឌី

នាយទាហាន នាយទាហានរង និងពលទាហានឈរជើងតាមព្រំដែននៅសមូរភូមិទិសទី១ ប្រាសាទព្រះវិហារ និងឯកឧត្តម នាយឧត្តមសេនីយ៍គីម ប៊ុនថាន អគ្គមេបញ្ជាការរង នៃកងយោធពលខេមរះភូមិន្ទ និងជានាយករងខុទ្ធការលយ័សម្តេចតេជោហ៊ុន សែន សូមចូលរួមអបអរសារទរខួបអាពាហ៍ពិពាហ៍គំរប់៤៥ឆ្នាំ របស់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន (៥មករាឆ្នាំ១៩៧៦-៥មករាឆ្នាំ២០២១) ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយ ពលទាហាន ក្នុងអង្គភាពវរសេនាតូចលេខ៣៨៥ កងពលតូចអន្តរាគមន៍លេខ៨ កងពលធំអន្តរាគមន៍លេខ៣ ដែលជាអង្គភាពសម្ពន្ធ័មេត្រី ជាមួយនិងខុទ្ធការលយ័សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន ព្រមទាំងនាយ និងពលទាហានទាំងអស់ សូមចូលរួមអបអរសារទរខួបអាពាហ៍ពិពាហ៍គំរប់៤៥ឆ្នាំ របស់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន និងសូមជូនពរសម្តេចទាំងទ្វេរ និងបុត្រាបុត្រី ចៅប្រុសចៅស្រីជាទីស្រឡាញ់ សូមមានសុខភាពល្អ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំប្រទេសកម្ពុជាអោយកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនតទៅទៀត ។

ឯកឧត្តម បានថ្លែង នូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ដែលជានិច្ចជាកាលសម្តេចតែងគិតគូរយកចិត្តទុក្ខដាក់ជានិច្ច ពីសុខទុក្ខនិងការរស់នៅរបស់កងទព័ និងគ្រួសារកងទព័ ។ ក៍ដូចជាការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមហូ សិទ្ធី នាយកខុទ្ធការលយ័សម្តេចតេជោ ហ៊ុន សែន ក៍ដូចជាសមាជិក ក្រុមជំនួយការ និងឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី អូន ពន្ធ័មុន្នីរដ្ឋ និងលោកឧកញ៉ាពង្ស ឃាវិសេន ផងដែរ ។

ឯកឧត្តម  បានកោតសរសើរដល់នាយ និងពលទាហានទាំងអស់ ដែលអនុវត្តបានល្អតាមការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ.១៩ ។

ក្នុងនោះឯកឧត្តម ប្រាប់នាយទាហាន និងពលទាហានអោយជ្រាបច្បាស់ពីការកែទម្រង់របស់កងទព័ ក៍ដូចជាណែនាំអោយនាយទាហាន និងពលទាហាន ត្រូវថែទាំសុខភាពអោយបានល្អ ដោយប៉ុន្មានថ្ងៃខាងមុខនេះតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧត្តុនិយមគឺអាកាសធាតុចុះត្រជាក់ខ្លាំង ដូច្នេះត្រូវត្រៀមអាវរងារ ទុកអោយហើយ។

ក្នុងនាមអង្គភាពសម្ពន្ធ័មេត្រី ឯកឧត្តមបានផ្តល់ថវិកាចំនួន៥០០០ដុល្លា សម្រាប់កសាងអង្ភភាព និងចែកជូនកងទព័ក្នុងម្នាក់ៗថវិកា១៦ម៉ឺនរៀលផងដែរ៕ សួនលីណា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner