ធនាគារជាតិថៃត្រៀមជួបធនាគារក្នុងស្រុកទាំងអស់ពិភាក្សាការងារបំណុលទាំងឡាយ

បាងកក៖ ធនាគារជាតិនៃព្រះរាជាណាចក្រថៃគ្រោងនឹងជួបជុំគ្នាជាមួយនឹងសមាគមធនាគាររបស់ថៃ TBA
ដើម្បីពិភាក្សាពីការបន្តការផ្តល់ជំនួយ និងសម្រួលដល់អាជីវកម្មដល់ពលរដ្ឋដែលជាអតិថិជនខ្ចីប្រាក់របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តនៅថ្ងៃនេះ។

ប្រភពដដែលបានសរសេរទៀតថាធនាគារជាតិថៃព្រមទាំង TBA ធ្លាប់បានគ្រោងជួបគ្នាម្តងហើយតាំងតែ
ពីចុងឆ្នាំកន្លងទៅម្ល៉េះដើម្បីអាចពិភាក្សាគ្នាទៅលើដំណើរការរៀបចំកញ្ចប់ប្រាក់បំណុលឡើងវិញ ប៉ុន្តែដោយសារតែការផ្ទុះនៃការរីករាលដាលកូវីដសាជាថ្មីទើបធ្វើឲ្យផែនការជួបជុំនេះត្រូវបានពន្យាពេល។

លោក Thaweelarp Rittapirom អនុប្រធានប្រតិបត្តិនៃធនាគារ Bangkok Bank(BBL) បាននិយាយថាធនា
គាររបស់គាត់បានត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើការវាស់វែងសាជាថ្មីទៅលើទំហំប៉ះពាល់ដោយសារការរាតត្បាតលើកនេះហើយគឺវាអាស្រ័យទៅលើផែនការអាជីវកម្មបន្តរបស់ក្រុមហ៊ុននីមួយៗនិងស្ថិតនៅក្រោមគោលការណ៍ច្បាប់ដែលចែងដោយធនាគារជាតិរបស់ថៃ។

យោងតាមការស្ថិតិដែលប្រកាសដោយវិទ្យាស្ថានស្រាវជ្រាវ Kasikorn បានបញ្ជាក់ថាបំណុលលក្ខណៈគ្រួសារសមមាត្រទៅនឹងអត្រាផលិតផលក្នុងស្រុកសរុប GDP អាចនឹងកើនឡើងទៅដល់ 91 ភាគរយនៅឆ្នាំនេះប្រសិនបើកំណើនសេដ្ឋកិច្ចនឹងមានចំនួនតិចជាង 2.6ភាគរយពោលគឺដោយសារតែការអូសបន្លាយនៃការរាតត្បាតរបស់កូវីដ19៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner