ផ្ទុះកូវីដ១៩ជាថ្មី នាយករដ្ឋមន្ត្រីថៃប្រកាសបញ្ចេញថវិកាដ៏ច្រើនជួយរ៉ាប់រងជីវភាពពលរដ្ឋ៤០លាននាក់
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា កាលពីម្សិលមិញ បានប្រកាសសន្យាថានឹងជួយដោះស្រាយនិងជួយទ្រទ្រង់ជីវភាពដល់ប្រជាពលរដ្ឋ៤០លាននាក់ ដែលរងផលប៉ះពាល់ដោយសារតែការផ្ទុះចម្លងវីរុសកូវីដ១៩ ក្នុងសហគមន៍ជាថ្មី។
អាជ្ញាធរបានអនុវត្តវិធានការរឹតត្បិតក្នុងខេត្តជាច្រើន ដែលរងផលប៉ះពាល់ដោយសារតែវីរុសកូវីដ១៩ ដែលប៉ះពាល់ដល់អាជីវកម្មនានា និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។
លោកប្រាយុទ្ធបានប្រាប់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ Supattanapong Panmeechao ព្រមទាំងក្រុមមន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិ ឲ្យជួបប្រជុំគ្នារកវិធានការបន្ថែមជួយដល់ប្រជាពលរដ្ឋ រយៈពេល២ខែបន្ទាប់។
លោកនាយករដ្ឋមន្ត្រីបានសន្យាថា «វិធានការជំនួយថ្មីនេះ ដែលមានគោលបំណងជួយដល់មនុស្សប្រមាណ៤០លាននាក់ នឹងមានតម្រូវការថវិកាដ៏ច្រើន»៕