អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៨៧លាននាក់ ក្នុងនោះស្លាប់ជាង១លាន៨៧ម៉ឺននាក់ និងជាសះស្បើយជាង៦១លាន៥៣នាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៨៦លាន៨៣ម៉ឺន៣ពាន់៤៨១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៨៧ម៉ឺន៥ពាន់៤៦០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៦១លាន៥៣ម៉ឺន២ពាន់៣៥២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន២១លាន៥៧ម៉ឺន៨ពាន់៦០៦នាក់ ស្លាប់ចំនួន៣៦ម៉ឺន៥ពាន់៦២០នាក់ និងជាសះស្បើយចំនួន១២លាន៨៦ម៉ឺន២ពាន់២១៦នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន៣៧ម៉ឺន៥ពាន់៤៧៨នាក់ ស្លាប់ចំនួន១៥ម៉ឺន១៥១នាក់ និងជាសះស្បើយ៩លាន៩៩ម៉ឺន៦ពាន់៥០១នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៧លាន៨១ម៉ឺន២ពាន់៧នាក់ ស្លាប់១៩ម៉ឺន៧ពាន់៧៧៧នាក់ និងជាសះស្បើយ៦លាន៩៦ម៉ឺន៣ពាន់៤០៧នាក់ ៕