វិទ្យាស្ថានក្រោយបរិញ្ញាបត្រ ដំណើរការបាញ់គ្រាប់ពិតរបស់និស្សិតបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាល ជំនាន់ទី១០
អត្ថបទដោយ៖
ធី ដា
ដីឥដ្ឋ៖ នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ វិទ្យាស្ថានក្រោយបរិញ្ញាបត្រ បានរៀបចំដំណើរការបាញ់គ្រាប់ពិត សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាល ជំនាន់ទី១០ ចំនួន៤០នាក់ ដោយមានការចូលរួមពីលោកនាយក នាយករង នាយការិយាល័យ តំណាងការិយាល័យសុខាភិបាល មន្ទីរចាត់ការ គ្រូយុទ្ធវិធីនគរបាល និងនិស្សិតទាំងអស់។
ឆ្លៀតក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក ឡាយ សុបញ្ញា នាយកវិទ្យាស្ថាន បានថ្លែងអំណរគុណដល់នាយករង នាយការិយាល័យ តំណាងការិយាល័យសុខាភិបាល គ្រូនគរបាលជាតិ និងនិស្សិតទាំងអស់ ដែលបានរៀបចំដំណើការបាញ់គ្រាប់ពិតនេះឱ្យប្រព្រឹត្តដោយល្អប្រសើរ និងជោគជ័យ៕ដោយ-រ៉ាវុធ
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕