​ថៃ​បន្ត​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​រហូតដល់ចុងខែកុម្ភៈខាងមុខ​ ​ដើម្បី​ទប់​ស្កាត់​ ​Co​v​i​d​-19 ​រលក​ថ្មី

​ថៃ​៖​ ​ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ថៃ​ ​បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ ​ដែល​កំពុង​ស្នាក់​នៅ​ ​សិក្សា​ ​និង​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ​អោយ​ដឹង​ថា​ ​រាជរដ្ឋាភិបាល​ថៃ​បាន​ប្រកាស​បន្ត​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​រយ​:​ពេល​ជាង​១​ខែ​ ​ចាប់ពី​ថ្ងៃ​ទី​១​៦​ ​ខែ​មករា​ ​ដល់​ទី​២​៨​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ ​ដើម្បី​បន្ត​ទប់​ស្កាត់​ ​និង​គ្រប់គ្រង​ការ​រីក​រាលដាល​ការ​ឆ្លង​នៃ​ជំងឺ​កូ​វី​ដ​១​៩​រលក​ថ្មី​នៅ​ក្នុង​ប្រទេស​ថៃ​ ​។​

ស្ថានទូត​កម្ពុជា​បាន​សើ្នឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ថៃ​ទាំងអស់​ ​បន្ត​ចូលរួម​ ​សហការ​យ៉ាងសកម្ម​ថែមទៀត​ ​ដើម្បី​អនុវត្ត​នូវ​វិធានការ​នានា​របស់​រាជរដ្ឋាភិបាល​ថៃ​ ឱ្យ​បាន​ខ្ជាប់​ខ្លួន​ ​និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ ​ព្រមទាំង​រក្សា​សុខភាព​អនាម័យ​ ​ដើម្បី​ចូលរួម​បង្ការ​ ​និង​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​បន្ត​ទៀត​ ​។​

សូម​ជម្រាប​ថា​ ​នៅ​ទូទាំង​ប្រទេស​ថៃ​បច្ចុប្បន្ន​មាន​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​ចំនួន​៨​ពាន់​៩​៦​៦​នាក់​ ​ក្នុង​នោះ​ស្លាប់​៦​៥​នាក់​ ​និង​ជាសះស្បើយ​ឡើងវិញ​៤​ពាន់​៣​៥​២​នាក់​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner