អាជ្ញាធរជាតិអប្សរា ដំណើរការជួសជុលរួតទី៣ នៃប្រាសាទបាយ័ន

សៀមរាប៖ អាជ្ញាធរជាតិអប្សរារួមជាមួយស្ថាប័ន JASA របស់ប្រទេសជប៉ុន និងអង្គការយូណេស្កូ បានឯកភាពគ្នា បើកការដ្ឋានជួសជុលប្រាសាទបាយ័ននៅជាន់ទី៣ ឲ្យផុតពីបញ្ហាប្រឈម មុននឹងបើកឲ្យភ្ញៀវចូលទស្សនាជាថ្មី។

លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដឹងថា រួតទី៣ នៃប្រាសាទបាយ័ន រងការទ្រុឌទ្រោមដោយសារ រចនាសម្ពន្ធថ្មប្រាសាទប្រេះចេញពីគ្នា ព្រោះតែអាកាសធាតុ អាយុកាលសំណង់ ការចុះខ្សោយនៃគុណភាពនៃ រចនាសម្ពន្ធសំណង់ ដែលអាចនាំឲ្យមានគ្រោះថ្នាក់ដល់សំណង់ប្រាសាទទាំងមូល រួមទាំងរងផលប៉ះពាល់ខ្លះដោយសារ សកម្មភាពរបស់ភ្ញៀវទេសចរ។

លោក បញ្ជាក់ថា ក្នុងកិច្ចការជួសជុល អាជ្ញាធរជាតិអប្សរានឹងដំណើរការលើការងារមួយចំនួន មានដូចជាការរើថ្មចេញ ហើយរុញចូលវិញនៅជ្រុងទី៣ នៃទិសខាងត្បូង ការទល់ទ្រកន្លែងដែលមានហានីភ័យជិតនឹងរលំដួលចំនួន ៥៦ ចំណុចផ្សេងៗគ្នា។ ការរៀបចំបិទភ្ជិតលើថ្នេរថ្មដែលវាប្រេះ កុំឲ្យវាជ្រាបទឹកចូល និងសម្រួលថ្មរដិបរដុបមិនរាបស្មើ ដើម្បីកុំឲ្យបង្កគ្រោះថ្នាក់ដល់ភ្ញៀវពេលដើរទស្សនាប្រាសា

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner