អុីស្រាអ៊ែល និងឥណ្ឌា ជោគជ័យអភិវឌ្ឍប្រព័ន្ធមីស៊ីលថ្មីសម្រាប់ការពារដែនអាកាស MRSAM

បរទេស៖ ទីបំផុតអស់រយៈពេល 3 ឆ្នាំមកហើយក្រោយកិច្ចព្រមព្រៀងរវាងអុីស្រាអ៊ែល និងឥណ្ឌា ដើម្បីអភិវឌ្ឍ និងផលិតប្រព័ន្ធខែលការពារដែនអាកាសថ្មីដែលមានឈ្មោះថា MRSAM (Medium range surface to air missile system) ដោយនៅសប្តាហ៍នេះភាគីទាំងពីរបានប្រកាសអំពីការធ្វើតេស្តជោគជ័យមីស៊ីលថ្មីមួយនេះ។

MRSAM គឺជាមីស៊ីលសម្រាប់ការពារដែនអាកាសក្នុងកម្រិតចំងាយមធ្យម ហើយវាគឺជាសមិទ្ធផលដែលជាកិច្ចខំប្រឹងប្រែងឡើងដោយសហគ្រាសស្រាវជ្រាវអវកាសរបស់អុីស្រាអ៊ែលដែលហៅកាត់ថា IAI និងទីភ្នាក់ងារស្រាវជ្រាវ និងអភិវឌ្ឍវិស័យការពារជាតិរបស់រដ្ឋាភិបាលឥណ្ឌា ឬ DRDO តាំងតែពីឆ្នាំ2017 ជាពេលដែលកិច្ចព្រមព្រៀងតម្លៃ 1.6 ពាន់លានដុល្លារត្រូវបានចុះហត្ថលេខាដោយភាគីទាំងពីរ។

យោងតាមសេចក្តីប្រកាសរបស់ IAI បានឲ្យដឹងថាការធ្វើតេស្តដែលបានធ្វើឡើងជោគជ័យគឺបានប្រព្រឹត្តទៅកាលពីសប្តាហ៍ចុងក្រោយនៃខែធ្នូ ឆ្នាំ2020 កន្លងទៅ ហើយកិច្ចការងារស្រាវជ្រាវអភិវឌ្ឍនេះផងដែរក៏មានវត្តមានចូលរួមពីសំណាក់ក្រុមហ៊ុនរបស់ឥណ្ឌាជាច្រើនផ្សេងទៀតផងដែរដូចជា Bharat Electronics Limited
, Larsen & Toubro និងក្រុមហ៊ុន Bharat Dynamics Limited ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យាយោធាអុីស្រាអ៊ែល Rafael Advanced Defense System។

គួរឲ្យដឹងដែរថាកិច្ចខំប្រឹងប្រែងមួយនេះត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃការគិតគូរដ៏ខ្លាំងក្លានៃគោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា ( Make in India) ដោយផ្តោតសំខាន់ទៅលើកិច្ចការងារអភិវឌ្ឍបច្ចេក
វិទ្យាសម្រាប់វិស័យការពារជាតិហើយក្នុងនោះកុងត្រាជាច្រើន និងច្រើនទសវត្សមកហើយដែលឥណ្ឌាបានធ្វើជាមួយនឹងអុីស្រាអ៊ែលដើម្បីអាចឲ្យខ្លួនសម្រេចបានការងារនេះ។

យោងតាមការបញ្ជាក់ពីសំណាក់ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន IAI លោក Boaz Levy ដែលទើបតែបាឡើងមក
កាន់តំណែងនេះកាលពីខែវិច្ឆិកាកន្លងមកនោះបានបញញជាក់ថា ៖ MRSAM គឺជាប្រព័ន្ធការពារដែនអាកាសបច្ចេកវិទ្យាចុងក្រោយ និងមានសមត្ថភាពអស្ចារ្យអាចប្រឆាំងទៅនឹងការគំរាមកំហែងជាច្រើនរូបភាព។ MRSAM គឺជាផ្នែកមួយនៃត្រកូលមីស៊ីល Barak របស់ក្រុមហ៊ុន IAI ដែលមានច្រើនប្រភេទហើយក្នុងនោះអាចមានចន្លោះពីរយៈចំងាយ 35 គីឡូម៉ែត្រទៅដល់ 150 គីឡូម៉ែត្រ ខណៈដែល MRSAM នេះអាចរត់បានក្នុងចំងាយរហូតទៅដល់ 70 គីឡូម៉ែត្រ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner