អ៊ីតាលីប្រកាសបើកទ្វារស្វាគមន៍ភ្ញៀវទេសចរអឺរ៉ុបមកកម្សាន្តឡើងវិញ ក្រោយបិទអស់រយៈពេល០៣ខែ ដោយសារការរាតត្បាតនៃជម្ងឺ COVID-19

អ៊ីតាលី៖ អ៊ីតាលី នៅថ្ងៃពុធនេះ បានប្រកាសបើកទ្វារស្វាគមន៍ភ្ញៀវទេសចរអឺរ៉ុបមកលេងកម្សាន្តប្រទេសខ្លួនឡើងវិញ ក្រោយប្រទេសអឺរ៉ុបនេះបានបង្ខំចិត្តបិទប្រទេសអស់រយៈពេល០៣ខែ ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺCOVID-19 នេះបើតាមសារព័ត៌មានCNA នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០។

ប៉ុន្តែស្របពេលជាមួយគ្នានោះដែរ ក្រុមអ្នកជំនាញបានព្រមានថា ការសម្រេចចិត្តនេះគឺឆាប់រហ័សពេកហើយ ខណៈស្ថានការណ៍ជម្ងឺ COVID-19 នៅក្នុងប្រទេសហាក់មិនទាន់ធូរស្រាលនៅឡើយទេ ជាពិសេសនៅតំបន់ ឡុមបាឌី ភាគខាងជើងប្រទេសទេស ។

សូមជម្រាបថា វិធានការបិទទ្វារប្រទេសរបស់អ៊ីតាលីបានបង្កផលប៉ះពាល់ជាខ្លាំងដល់សេដ្ឋកិច្ចជាតិ ជាពិសេសវិស័យទេសចរណ៍ ដែលតំណាងឲ្យផលិតផលក្នុងស្រុកសរុបប្រមាណ១៣ភាគរយ។ កន្លែងទេសចរណ៍ប្រវត្តិសាស្ត្រល្បីៗ ភោជ នីយដ្ឋានត្រូវបានបិទទ្វារ ខណៈសណ្ឋាគារជាច្រើនត្រូវបានរដ្ឋាភិបាល យកទៅប្រើប្រាស់សម្រាប់ដាក់អ្នកជំងឺ COVID-19 ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner